លោកស្រី Samantha Power ជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ នាយិកា Samantha Power​ នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចលោកស្រី បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពដែលក្នុងនោះលោកស្រីបានពិភាក្សាអំពីផលប្រយោជន៍​រួម​របស់សហរដ្ឋអាមេរិក និងកម្ពុជាក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

នេះ​ជាដំណើរទស្សនកិច្ចលើកដំបូង​របស់អ្នកគ្រប់គ្រងនៃទីភ្នាក់ងារផ្តល់ជំនួយអាមេរិក​ USAID ​នៅកម្ពុជា លោកស្រីនាយិកា Power មើលឃើញពីការរីកចម្រើនដ៏សំខាន់ដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានាដូចជាវិស័យសុខាភិបាល អប់រំ និងការការពារបរិស្ថានជាដើម។

នាយិកាក៏បានមើលឃើញពីសមិទ្ធផលរបស់កម្ពុជាក្នុងការកាត់បន្ថយការស្លាប់ដោយសារជំងឺរបេង និងជំងឺគ្រុនចាញ់។ នាយិកា Power និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិភាក្សាអំពីសារៈសំខាន់នៃការសហការរវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងការដោះស្រាយបញ្ហានៃល្បែងឆបោកតាមអនឡាញ ការដោះមីន និងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ សុវត្ថិភាពផ្នែកសុខភាពសាកល ការកាត់បន្ថយការប៉ះពាល់ដោយសារតែធាតុដែកធ្ងន់សម្រាប់កុមារ និងបញ្ហាផ្សេងៗ ទៀតដែលជាកង្វល់រួម។ នាយិកាបានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក និងនៅកម្ពុជា ចំពោះសិទ្ធិកម្មករ និងសង្គមស៊ីវិលក៏ដូចជាការព្រួយបារម្ភអំពីបញ្ហានានា ដូចជាការបិទលំហសម្រាប់ពលរដ្ឋ និងសេរីភាពសារព័ត៌មាន។

បន្ទាប់មកអ្នកស្រីនាយិកា Power បានជួបជាមួយលោក យៀង ឈាង ដែលជាជំនាញផ្នែកបាណកសាស្ត្រដែលបានសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ដោយចែកចាយថ្នាំប្រឆាំងជំងឺគ្រុនចាញ់ក្នុងអំឡុងពេលរបបខ្មែរក្រហមដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍១៩៧០  ហើយបន្ទាប់មកបានជួយស្តារកម្មវិធីជំងឺគ្រុនចាញ់ជាតិកម្ពុជា។ អ្នកស្រីអបអរសាទរលោក ឈាង ចំពោះការទទួលបានពានរង្វាន់ Unsung Hero នៅសន្និសីទកំពូលអាកាសធាតុអង្គការសហប្រជាជាតិ COP28 នៅទីក្រុងឌូបៃ ក្នុងខែធ្នូ ឆ្នាំ២០២៣ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការបំបាត់ជំងឺគ្រុនចាញ់ និងបានបង្ហាញការសរសើររបស់លោកស្រីចំពោះការរួមចំណែកដ៏មានតម្លៃរបស់គាត់ចំពោះគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក PMI។ ជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្រោម PMI ប្រទេសកម្ពុជាក្នុងចំណោមប្រទេសដែលអនុវត្តកម្មវិធីទ្វេភាគីនេះ ដែលអាចបំបាត់ជំងឺគ្រុនចាញ់បាននៅត្រឹមឆ្នាំ២០២៥។

Samantha Power Meets with Prime Minister Hun Manetនាយិកាគ្រប់គ្រងបានចូលរួមក្នុងកិច្ចប្រជុំដើម្បីស្តាប់ពីប្រជាជនកម្ពុជាអំពីរបៀបដែលសហរដ្ឋអាមេរិកអាចគាំទ្រការរីកចម្រើនលើសិទ្ធិ ការគ្រប់គ្រង និងនីតិរដ្ឋបានល្អបំផុត។ កិច្ចប្រជុំនេះរួមមានការចូលរួមពីមេដឹកនាំសង្គមស៊ីវិលក៏ដូចជាបុគ្គលផ្សេងទៀតដែលមានទស្សនៈលើបញ្ហាទាំងនេះ។

នាយិកា Power ក៏បានធ្វើដំណើរតាមទន្លេមេគង្គជាមួយដៃគូខាង USAID សមភាគីខាងរដ្ឋាភិបាលកម្ពុជា អ្នកស្រាវជ្រាវ និស្សិត វីរជនការពារបរិស្ថាន និងអ្នកនេសាទក្នុងដំណើរតាមទូក។ ទូកបានធ្វើដំណើរតាមទន្លេសាបដល់ចំណុចប្រសព្វជាមួយទន្លេមេគង្គជាទីដែលលោកស្រីបានលែងត្រីដែលកំពុងតែជិតផុតពូជចូលទៅក្នុងទឹកទន្លេដើម្បីបង្ហាញពីការគាំទ្ររបស់ USAID ចំពោះទន្លេដ៏ល្អដែលជួយដល់ជីវភាព ឯករាជ្យភាពសេដ្ឋកិច្ច និងសុវត្ថិភាពស្បៀងអាហារ។ អ្នកស្រីបានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមគម្រោងស្តីពីភាពជាដៃគូទន្លេមេគង្គ-សហរដ្ឋអាមេរិក សម្រាប់ស្វ័យភាពការការពារមច្ឆាដែលកំពុងតែជិតផុតពូជ និងការការពារបរិស្ថាននៃតំបន់ជម្រេលនៅតំបន់ទន្លេមេគង្គ និងធនធានធម្មជាតិដទៃទៀតនៅកម្ពុជាក្រៅពីតំបន់ទន្លេមេគង្គ។ អ្នកស្រី Power ក៏បានប្រកាសអំពីការបន្តការគាំទ្ររបស់ USAID ក្នុងការអភិរក្សនៅទន្លេមេគង្គនៅកម្ពុជា និងការពង្រីកការគាំទ្រនៅអនុតំបន់ទន្លេមេគង្គទាំងមូល។

បន្ថែមលើនេះទៀត នាយិកា Power បានជួបជាមួយបុគ្គលិកនៃស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ USAID នៅភ្នំពេញ ដើម្បីអបអរសាទរកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-កម្ពុជា។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ នាយិកា​ Power បានធ្វើសន្និសីទសារព័ត៌មាន និងបានប្រកាសកម្មវិធី និងគម្រោងផ្តួចផ្តើមថ្មី ដែលមានតម្លៃជាង ៥០លានដុល្លាដើម្បីជួយកសិករពង្រីកគម្រោង «អច្ឆរិយភាពទន្លេមេគង្គ» (Wonders of the Mekong) គាំទ្រសង្គមស៊ីវិល និងផ្នែកសារព័ត៌មានជាដើម៕

រូបថតដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា និង USAID 

Samantha Power Meets with Prime Minister Hun Manet

 

LEAVE A REPLY

Please enter your comment!
Please enter your name here