លោកស្រី Samantha Power ចុះសួរសុខទុក្ខកុមារពិការភាពអាយុ១១ខែ

ភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាយិកាទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID លោកស្រី Samantha Power បានទៅដល់ទីក្រុងសៀមរាប លោកស្រីបានទៅជួបគ្រួសារខ្មែរមួយដែលកំពុងទទួលជំនួយតាមរយៈ USAID ក្នុងការថែទាំកុមារអាយុ ១១ខែម្នាក់ដែលមានពិការភាព។ អ្នកសម្របសម្រួលករណីរបស់គ្រួសារនេះ និងដៃគូ USAID ដែលគាំទ្រអ្នកពិការ និងការថែទាំនៅតាមគ្រួសារក៏បានចូលរួមផងដែរ។ អ្នកស្រី Samantha Power បានកោតសរសើរការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ដៃគូខាងកម្ពុជា អ្នកធ្វើការផ្នែកសង្គមកិច្ច និងគ្រួសារចិញ្ចឹមដែលគាំទ្រការការពារកុមារនៅកម្ពុជា។ លោកស្រីបានពិភាក្សាអំពីវិធីដែល USAID អាចធ្វើអ្វីបន្ថែមទៀតដើម្បីបន្តគាំទ្រ និងការពារសិទ្ធិ និងការចូលរួមរបស់មនុស្សដែលមានពិការភាពនៅកម្ពុជា។

បន្ទាប់មកលោកស្រី Power បានធ្វើដំណើរទៅវត្តស្វាយធំ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការគាំទ្រដៃគូក្នុងស្រុកក្នុងការផ្តល់ដំណោះស្រាយថ្មីៗ សម្រាប់ត្រួតពិនិត្យ និងកំណត់រោគវិនិច្ឆ័យលើជំងឺរបេង។ ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីនៃប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់របស់អង្គការសុខភាពពិភពលោក WHO នៅឆ្នាំ ២០២១ យ៉ាងណាក្តីក៏កម្ពុជានៅតែមានក្នុងបញ្ជីតាមដានជំងឺរបេងពិភពលោក និងបានជួបការរអាក់រអួលក្នុងការរុករកករណីជំងឺរបេងក្នុងអំឡុងពេលនៃ​ជំងឺរាតត្បាត COVID-19 ផងដែរ។

Administrator Samantha Power visited an 11-month-old child with a disability at Siem Reap

លោកស្រីថែមទាំងបានប្រកាសអំពីការផ្តល់មូលនិធិដ៏ធំបំផុតមួយដោយផ្ទាល់របស់ USAID ដល់អង្គការក្នុងស្រុកមួយនៅកម្ពុជាដែលតាមរយៈមូលនិធិ​នេះ USAID នឹងបន្តគាំទ្រគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជាក្នុងការលុបបំបាត់ជំងឺរបេងមិនឱ្យបង្កជាហានិភ័យដល់សុខភាពនៅត្រឹមឆ្នាំ២០៣០។

លោកស្រី Power ក៏បានជួបជាមួយសមាជិកសហជីព និងសកម្មជនការងារធ្វើការនៅប្រាសាទអង្គរវត្ត ដែលជាទីតាំងបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីលក្ខខណ្ឌការងារ និងបញ្ហាសិទ្ធិការងារដ៏សំខាន់ៗ ផ្សេងទៀត និងរបៀបដែលការគាំទ្ររបស់ USAID ជួយសហជីពទេសចរណ៍ និងសហជីពផ្សេងទៀតក្នុងការដោះស្រាយបញ្ហាទាំងនេះ។

លោកស្រីបានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងរបស់រដ្ឋបាលលោកប្រធានាធិបតី Biden ចំពោះសិទ្ធិការងារ ដូចជាការគាំទ្រតាមរយៈអនុស្សារណៈប្រធានាធិបតីឆ្នាំ២០២៣ ស្តីពីការលើកកម្ពស់ការផ្តល់លទ្ធភាពដល់កម្មករ សិទ្ធិមនុស្សទូទៅ សិទ្ធិការងារ និងស្តង់ដារការងារខ្ពស់ នៅទូទាំងពិភពលោក។ USAID បានគាំទ្រចលនាសហជីពនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយអ្នកស្រីនាយិកា Power បានពិភាក្សាជាមួយសមាជិកសហជីព និងសកម្មជនអំពីការប្តេជ្ញាចិត្តជាបន្តរបស់ USAID ក្នុងការធ្វើការជាមួយអង្គការកម្មករខ្មែរ​៕

រូបថតដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា

Administrator Samantha Power visited an 11-month-old child with a disability at Siem Reap

 

LEAVE A REPLY

Please enter your comment!
Please enter your name here