កាលពីថ្ងៃទី២៩-៣០ ខែមេសា ដល់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ គម្រោងអនាគតបៃតងកម្ពុជាUSAID បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ជ័យលាភីការប្រកួតស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិត យុវជនបៃតង និងដៃគូគម្រោងផ្សេងៗទៀត ចំនួន១៧នាក់ ដែលមានស្ត្រីចំនួន១២នាក់ ទៅកាន់តំបន់អេកូទេសចរណ៍ប៊ីទ្រីត និងសហគមន៍អេកូទេសចរណ៍តាបស Tabos Community Based Ecotourism នៃដែនជម្រកសត្វព្រៃភ្នំត្នោត ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ជាលទ្ធផលយុវជនបានស្វែងយល់បន្ថែមអំពី៖
១. ប្រភេទឈើប្រណិត និងគុណប្រយោជន៍ព្រៃឈើ ដែលជាជម្រកសត្វព្រៃ និងផ្តល់ធនធានសម្រាប់មនុស្ស និងសត្វ
២. ប្រភេទសត្វ ព្រៃ ដែលរស់នៅក្នុងព្រៃ និងតាមបែបធម្មជាតិ
៣. លើសពីនេះ ក្រោមការដឹកនាំដោយ សហគមន៍មូលដ្ឋាន ក្រុមយុវជន ក៏បានយល់ដឹងបន្ថែមអំពីស្ថានភាពរស់នៅ និងការប្រកបមុខរបររបស់អ្នកភូមិក្នុងតំបន់នោះ។
ក្រុមយុវជនបានប្តេជ្ញាចិត្តចែករំលែកព័ត៌មាន និងចំណេះដឹង ដែលទទួលបានពីទស្សនកិច្ចសិក្សានេះ ដល់ក្រុមគ្រួសារ មិត្តភក្តិ និងបណ្តាញរបស់ពួកគេ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់កម្ពុជា ជាពិសេសក្នុងបរិបទកាត់បន្ថយតម្រូវការគ្រឿងសង្ហារិមធ្វើពីឈើប្រណិត៕
ប្រភព៖ ហ្វេសបុកផេក អនាគតបៃតង

