សាលា SCIA រៀបចំកម្មវិធីប្រកួត National Economics Olympiad ឆ្នាំ២០២២

ភ្នំពេញ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ សាលា SCIA (Singapore Cambodia International Academy) បានរៀបចំកម្មវិធីប្រកួត National Economics Olympiad ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីបើកការប្រកួតក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ នាយកសាលា SCIA លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
កម្មវិធីប្រកួត National Economics Olympiad ២០២១ បានបិទបញ្ចប់ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលក្នុងនោះសិស្សសាលា SCIA ក៏នឹងត្រូវទៅប្រកួតនៅថ្នាក់អន្តរជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់សាលា SCIA ក្នុងឱកាសខួបលើកទី៥ នៃសាលា SCIA ដែលបានផ្ដល់ការអប់រំមួយដែលមានគុណភាពខ្ពស់ និងលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
គួរពញ្ជាក់ថាការប្រកួត National Economics Olympiad ២០២២ បានសង្កត់ធ្ងន់ទៅលើជំនាញទាក់ទងទៅនឹងគណិតវិទ្យា សេដ្ឋកិច្ច និងជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសផ្ដល់ឱកាសឱ្យសិស្សានុសិស្សចាប់យកជំនាញផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារក្នុងពេលអនាគត៕
ប្រភព៖ ហ្វេសបុកផេក ក្រសួងអប់រំ យុវជន និងកីឡា | SCIA