សេចក្តីជូនដំណឹង៖ ការរៀបចំពិព័រណ៍ ម្ហូបអាហារ និងសេវាបដិសណ្ឋារកិច្ចអន្តរជាតិលើកទី៣៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣០ ខែមេសា​ ខាងមុខនេះ

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឱ្យបានជ្រាប ថា អង្គភាពជំរុញពាណិជ្ជកម្មឥណ្ឌា នឹងរៀបចំ «ពិព័រណ៍​ម្ហូបអាហារ​ និងសេវាបដិសណ្ឋារកិច្ចអន្តរជាតិលើកទី ៣៦» “The 36th edition of International Food and Hospitality Fair” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ​​នៅទីក្រុងញូដែលី តំបន់ប្រាហ្គាទី ម៉េដាន់ នៃប្រទេសឥណ្ឌា។

ផលិតផលដែលនឹងចូលរួម​ដាក់តាំងបង្ហាញក្នុង​ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះរួមមានផលិតផលម្ហូបអាហារ ភេសជ្ជៈ សេវាបដិសណ្ឋារកិច្ច និងសម្ភារៈសណ្ឋាគារ ព្រមទាំងផ្នែកពាក់ព័ន្ធដទៃទៀត។​​ ​ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាវេទិកាសម្រាប់ផ្នែកម្ហូបអាហារ ភេសជ្ជៈ និងសេវាបដិសណ្ឋាកិច្ចត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ​​​ និងធ្លាប់បានទាក់ទាញអ្នកបញ្ជាទិញ និងអ្នកទស្សនាក្នុងវិស័យនេះមកពីគ្រប់តំបន់ជារៀងរាល់ឆ្នាំ៕

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលកិច្ចការពិព័រណ៍ ជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាសូមអញ្ជើញ ឧកញ៉ា លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅ ដែលមានចំណាប់អារម្មណ៍តភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា ឬមានបំណងចូលរួមព្រឹត្តិការណ៍ខាងលើ សូមទាក់ទងផ្ទាល់កញ្ញា Hema Maity, General Manager, អ៊ីម៉ែល៖ [email protected] ឬ កញ្ញា Jasdeep Seth, Dy. Manager, អ៊ីម៉ែល៖ [email protected] ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា តាមអាសយដ្ឋានផ្ទះលេខ ៥០-៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឫតាមរយៈទូរស័ព្ទលេខ ០២៣ ២១០ ៩១២ / ៩១៣ អ៊ីម៉ែល៖ [email protected]

ប្រភព៖ ហ្វេកបុសផេស ក្រសួងពាណិជ្ជកម្ម