សណ្ឋាគារអូឡាំព្យាស៊ីធី និង​សណ្ឋាគារតូយ៉ូកូអ៊ុីន ឥឡូវនេះគឺជាសណ្ឋាគារដែលទទួលស្គាល់ដោយរដ្ឋាភិបាល ក្នុងការទទួលភ្ញៀវអោយស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក

108

សណ្ឋាគារអូឡាំព្យាស៊ីធី និង​សណ្ឋាគារតូយ៉ូកូអ៊ុីន ត្រូវបានគ្រប់គ្រងដោយគ្រុបសណ្ឋាគារដ៏ធំមួយនៅប្រទេសកម្ពុជា គឺសណ្ឋាគារតារា​ បានប្រកាសចូលរួមក្នុងកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការដាក់អោយធ្វើចត្តាឡីស័ក​នៅកម្ពុជា សហការជាមួយគណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។

សណ្ឋាគារទាំងពីរនេះ ផ្តល់ជូននូវកញ្ចប់ស្នាក់នៅសម្រាប់ចត្តាឡីស័ក (ASQ) ដែលអនុម័តដោយរាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋកម្ពុជា អ្នកដំណើរអន្តរជាតិ និងជនបរទេសដែលកំពុងរស់នៅប្រទេសកម្ពុជា ហើយត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។ សណ្ឋាគារ អូឡាំព្យាស៊ីធី ផ្តល់ជូនកន្លែងស្នាក់នៅដែលមានបំពាក់សម្ភារបរិក្ខារទំនើបៗ និងមានបន្ទប់ធំទូលាយ ដែលមានផ្ទះបាយ និងរានហាលនៅគ្រប់បន្ទប់ទាំងអស់។ ជាមួយនឹងទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ភ្ញៀវអាចស្នាក់នៅដោយសុវត្ថិភាព និងសម្រាកលំហែកាយប្រកបដោយផាសុកភាព ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។ សណ្ឋាគារនេះក៏ផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ រួមមានម្ហូបខ្មែរ ម្ហូបអឺរ៉ុប និងម្ហូបបារាំងផងដែរ។

ចំណែកឯសណ្ឋាគារ តូយ៉ូកូអ៊ុីន ផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គដែលស្ថិតនៅក្បែរទីក្រុងកោះពេជ្រ។ សណ្ឋាគារនេះផ្តល់ជូននូវបទពិសោធន៍ស្នាក់នៅដ៏ងាយស្រួលជាមួយនឹងការរចនាបែបជប៉ុនយ៉ាងទាក់ទាញ។ ភ្ញៀវទាំងអស់នឹងទទួលបានទិដ្ឋភាពដ៏ស្រស់ស្អាត និងបរិក្ខារទំនើបៗនៅក្នុងបន្ទប់នីមួយៗ នៃសណ្ឋាគារ។

កញ្ចប់សេវាកម្មនេះចាប់ផ្តើមពីតម្លៃ ៣០០ដុល្លា (សម្រាប់ភ្ញៀវក្នុងស្រុក) និង ៤២៧ដុល្លា (សម្រាប់ភ្ញៀវបរទេស) សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ៣ថ្ងៃ នៅសណ្ឋាគារ អូឡាំព្យាស៊ីធី។ ជាមួយនឹងតម្លៃ​ ២៧០ដុល្លា  (សម្រាប់ភ្ញៀវក្នុងស្រុក) និង ៣៩៧ដុល្លា (សម្រាប់ភ្ញៀវបរទេស) សម្រាប់ការស្នាក់នៅជាមួយសណ្ឋាគារ តូយ៉ូកូអ៊ុីន។ កញ្ចប់សេវាកម្មនេះមានរួមបញ្ចូលទាំងការស្នាក់នៅ និងអាហារ (ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច) ជាមួយនឹងជម្រើសម្ហូបធម្មតា និងម្ហូបបួស ការទទួលភ្ញៀវពីអាកាសយានដ្ឋានមកសណ្ឋាគារ និងការផ្តល់ជូនឧបករណ៍ហាត់ប្រាណក្នុងតម្លៃសមរម្យ។ ភ្ញៀវអាចស្វែងរកកញ្ចប់ស្នាក់នៅសម្រាប់ចត្តាឡីស័ក (ASQ) ផ្សេងៗ នៅសណ្ឋាគារ អូឡាំព្យាស៊ីធី និងតូយ៉ូកូអ៊ីុន តាមរយ:គេហទំព័រ www.darahotels.com ឬអាចស្វែងរកព័ត៌មានលម្អិតតាមលេខទំនាក់ទំនងខាងក្រោម។

សម្រាប់ការកក់សូមទំនាក់ទំនងទៅកាន់សណ្ឋាគារអូឡាំព្យាស៊ីធី និងសណ្ឋាគារតូយ៉ូកូអ៊ុីនតាមរយៈ៖ Email: [email protected]​ ទូរស័ព្ទ៖ +855 12 904 903 និងធ្វើការកក់ទៅកាន់សណ្ឋាគារអូឡាំព្យាស៊ីធីតាមរយៈ៖ Email: [email protected] និងលេខទូរស័ព្ទ៖ +855 12 983 499​។ សណ្ឋាគារតូយ៉ូកូអ៊ុីនតាមរយៈ​៖ Email: [email protected] និងលេខទូរស័ព្ទ៖ +855 12 248 048៕

ប្រភពដោយ៖ គ្រុបសណ្ឋាគារតារា