សណ្ឋាគារតារាអ៊ែរផតស៊ីធីហូថែល និងស្ប៉ា សូមស្វាគមន៍អគ្គនាយកគ្រប់គ្រងទូទៅថ្មី

ភ្នំពេញ៖ សណ្ឋាគារតារាអ៊ែរផតស៊ីធីហូថែល និងស្ប៉ា ដែលជាបុត្រសម្ព័ន្ធរបស់សណ្ឋាគារតារាហូថែលគ្រុប និងមានទីតាំងនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ មានកិត្តិយសប្រកាសតែងតាំងលោក Weng Aow ជាអគ្គនាយក គ្រប់គ្រងទូទៅថ្មីនៃសណ្ឋាគារតារាអ៊ែរផតស៊ីធីហូថែល និងស្ប៉ា។ នៅក្នុងតួនាទីនេះ លោក Weng មានទស្សនវិស័យច្បាស់លាស់ក្នុងការត្រួសត្រាយផ្លូវដើរសម្រាប់សណ្ឋាគារនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ 

ជាមួយនឹងបទពិសោធន៍ក្នុងវិស័យសណ្ឋាគារក្នុងរយៈពេលជាង 28ឆ្នាំកន្លងមកនេះ លោក Weng នឹងនាំមកនូវចំណេះដឹងនិងជំនាញវិជ្ជាជីវៈ ដែលមានសក្តានុពលដ៏ធំធេងនៅក្នុងការគ្រប់គ្រង និងការប្រតិបត្តិការសណ្ឋាគារ។ លោកបានចាប់ផ្តើមអាជីពបដិសណ្ឋារកិច្ចនៅសណ្ឋាគារ Raffles ប្រទេសសិង្ហបុរី ហើយលោកមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកគ្រប់គ្រងបន្ទប់ មុនពេលដែលលោកបោះជំហានក្លាយជាអគ្គនាយក។ លោក Weng ក៏ធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីៗ ជាច្រើន មុនពេលលោកចូលរួមជាមួយសណ្ឋាគារតារាហូថែលគ្រុប ដែលរួមមានដូចជា Accor Soluxe សណ្ឋាគារសុខា និងរីសត និងសណ្ឋាគារអង្គរផាលេស និងស្ប៉ា។

ជាមួយភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងសេវាបដិសណ្ឋាកិច្ចធានាឱ្យបាននូវបទពិសោធន៍នៃការស្នាក់នៅដ៏ល្អសម្រាប់ភ្ញៀវ ជំនាញក្នុងការលក់ និងចំណេះដឹងយុទ្ធសាស្ត្រដ៏ទូលំទូលាយលោក Weng មានការរំពឹងយ៉ាងមុតមាំក្នុងការបន្តបេសកកម្ម និងបង្កើតកំណត់ត្រាថ្មីនៅសណ្ឋាគារតារាអ៊ែរផតស៊ីធីហូថែល និងស្ប៉ា។

ក្រៅពីតួនាទីជាថ្នាក់ដឹកនាំសណ្ឋាគារលោក Weng ក៏មានតួនាទីជាអនុប្រធានសមាគមសណ្ឋាគារកម្ពុជា ដែលមាន Chapter នៅទីក្រុងសៀមរាប និងបម្រើការជាអ្នកឃ្លាំមើលប្រចាំខេត្តសៀមរាប នៃស្ថានទូតសឹង្ហបុរី ប្រចាំទីក្រុងភ្នំពេញផងដែរ។

នៅពេលទំនេរពីការងារលោក Weng ចូលចិត្តចំណាយពេលវេលាទៅលើការអានសៀវភៅ វាយកូនហ្គោល ការរត់ ជាពិសេសគឺការពាក់កណ្តាលម៉ារ៉ាតុង។

សណ្ឋាគារតារា៖ សណ្ឋាគារតារា គឺជាឈ្មោះដែលចេញពីគំនិតផ្តួចផ្តើមរបស់វិនិយោគិនកម្ពុជា នៅដើមទសវត្សឆ្នាំ2000 និងបានសំរេចចិត្តចូលរួមបង្កើតគ្រុបបដិសណ្ឋារកិច្ចមួយនៅកម្ពុជា។ ចក្ខុវិស័យរបស់សណ្ឋាគារតារា គឺដើម្បីអភិវឌ្ឍន៍វិស័យសណ្ឋាគារឱ្យមានគុណភាពនៅតាមទីតាំងយុទ្ធសាស្រ្តនីមួយៗ នៅទូទាំងប្រទេស។ តារាហូថែលគ្រុប

ចំនួន8 នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានដូចជាសណ្ឋាគារ Independence Hotel by Dara, Dara Airport City Hotel & Spa, Olympia City Hotel By Dara, Toyoko-inn.com with Dara, The Sixties by Dara – Service Apartments, The Elysee Koh Pich​ និងក្លឹបហាត់ប្រាណ Jouvence Fitness by Dara៕​

រូបភាពដោយ៖ សហការី