បង់សងកម្ចី FREE ឈ្នះទូរសព្ទដៃទំនើបរៀងរាល់ខែសម្រាប់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន

354

ភ្នំពេញ៖​ ថ្ងៃទី3 ខែសីហា ឆ្នាំ2020 ដើម្បីអបអរសាទរលើកិច្ចសហការគ្នាលើសេវាហិរញ្ញវត្ថុទូទាត់កម្ចីរវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង​ លី ហួរ ផេប្រ៉ូ អតិថិជនទាំងអស់ដែលធ្វើការបង់សងប្រាក់កម្ចី  តាមរយៈភ្នាក់ងារ លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដោយឥតគិតថ្លៃ នៅទូទាំងប្រទេសនឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទដៃទំនើប ជារៀងរាល់ខែ ចាប់ពីខែសីហា រហូតដល់ដំណាច់ ខែតុលា ឆ្នាំ2020។

អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ទាំងអស់គ្រាន់តែធ្វើការបង់ប្រាក់កម្ចី ដែលមានភាពងាយស្រួល រហ័ស ប្រកបដោយទំនុកចិត្ត តាមរយៈភ្នាក់ងារ លី​ ហួរ វេរលុយ ណាមួយដែលនៅជិតបំផុត នោះអតិថិជននឹងទទួលបាន ការចុះឈ្មោះចូលក្នុងកម្មវិធីចាប់រង្វាន់ភ្លាមៗ ដោយស្វ័យប្រវត្តិ។  ការចាប់រង្វាន់នេះនឹងធ្វើឡើងជារៀងរាល់ខែ រហូតដល់បំណាច់ខែ តុលា ឆ្នាំ2020។

- Advertisement -

អ្នកនាង ខឹម សេលីន នាយិកានាយកដ្ឋានសាជីវកម្មស្តីទី នៃក្រុមហ៊ុន លីហួ ផេប្រ៉ូ បានមានប្រសាសន៍ថា «កិច្ចសហការហិរញ្ញវត្ថុនេះ គឺជាកិច្ចសហការមួយដ៏ប្រសើរ ដែលជួយសម្រួលដល់ភាពងាយស្រួលដល់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន និងជាពិសេសភ្នាក់ងារ លី ហួរ វេរលុយ ទទួលបង់កម្ចីលើរូបិយប័ណ្ណ ចំនួនបីប្រភេទឯណោះ គឺ ខ្មែររៀល ដុល្លារអាមេរិក និងថៃបាត»។

គួររំលឹកផងដែលថា នៅថ្ងៃទី3 ខែសីហា ឆ្នាំ2020 ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ)  ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា បានចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់ នៃការសហការគ្នាជាផ្លូវការ ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាម រយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេសដោយ​ ដាប់ប៊ែលយូប៊ី ហ្វាយនែន ធ្វើការរ៉ាប់រងលើសេវាបង់កម្ចីជំនួសអតិថិជនរបស់ខ្លួនទាំងអស់៕

រូបថតដោយ៖ សហការី