ម៉ាឡេស៊ីអ៊ែរឡាញត្រៀមរួចរាល់ក្នុងការហោះហើរពីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងកូឡាឡាំពួរ

556

ភ្នំពេញ៖ ជំងឺកូវិដ១៩ បានរីករាលដាល​កាលពីដើមឆ្នាំ២០២០​ បណ្តាលឲ្យក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី សម្រេចចិត្ត​ផ្អាកជើងហោះហើររបស់ខ្លួនស្ទើរទាំងស្រុងក្នុងរយៈពេលបួនខែកន្លកមកនេះ ដោយសារការបិតច្រកចេញចូលរបស់បណ្តាលប្រទេសផេ្សងៗ ទូទាំងពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី បានចាប់ផ្តើមបើកជើងហោះហើរឡើងវិញពីទីក្រុងភ្នំពេញ ទៅកាន់ ទីក្រុងកូឡាឡាំពួរ និងទិសដៅតាមតំបន់ក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំង​ទិសដៅអន្តរជាតិដ៏ទៃផេ្សងទៀតចាប់ពីខែកក្កដា ឆ្នាំ​២០២០​​ នេះតទៅរួមមានថ្ងៃទី៣ ថ្ងៃទី១៧ និងថ្ងៃទី៣១។

ទោះបីជាការហោះហើរបានបើកឡើងវិញយ៉ាងណាមិញ កាលវិភាគនៃការហោះហើរ គឺមានការកំណត់ដូចខាងក្រោម៖ក្នុងខែសីហា ជើងហោះហើរនឹងធ្វើឡើងជារៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃស្រុក ​ ដោយមានពីរជើងក្នុងមួយសប្តាហ៏ ចំណែកឯខែ កញ្ញា និងខែតុលា​​ ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីនឹងធ្វើការ​បន្ថែមកាលវិភាគហោះនៅថ្ងែអាទិត្យ មួយជើងទៀត សរុបគឺមានបីជើងក្នុងមួយសប្តាហ៍។ ក្រុមហ៊ុនរំពឹងទុកថាជើងហោះហើររបស់ម៉ាឡេស៊ីអ៊ែរឡាញនឹងដំណើរការជាធម្មតាឡើងវិញ ចាប់ពីខែវិច្ឆិកា ជាមួយនឹងការហោះហើរពីរជើងក្នុងមួយថ្ងៃដូចលើកមុនៗ​ ប្រសិនបើបញ្ហាជំងឺត្រូវបានគ្រប់គ្រងបានល្អ។

ដើម្បីធ្វើការស្វាគមន៍ការហោះហើរសារជាថ្មីក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី បានធ្វើការសហការជាមួយនឹងក្រុមប្រឹក្សាទេសចរណ៏ម៉ាឡេស៊ី បានធ្វើការផ្តល់ជូននូវប្រូមសិនពិសេសដល់ភ្នាក់ងារទេសចរណ៍ អង្គការបរទេស ក្រុមហ៊ុន និង ស្ថាប័ននាៗ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយមានគម្រោងចង់រៀបចំដំណើរកំសាន្ត កិច្ចប្រជុំ ឬក៏ធុរៈកិច្ច​​ ផ្សេងៗ ទៅកាន់តំបន់នាៗ ក្រុងប្រទេសម៉ាឡេស៊ី ដែលជាគោលដៅហោះហើររបស់កុ្រមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីឆ្ពោះ។

ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីមានផ្តល់ជូនដោយធ្វើការកក់សំបុត្រយន្តហោះ​ជាក្រុមចាប់ពី ២៥នាក់ នឹងទទួលបានការផ្តល់ជូនសំបុត្រមួយបន្ថែមដោយឥតគិតថ្លៃ ចំពោះការហោះហើរក្នុងពេលតែមួយ។ ប្រូមូសិនផ្តល់ជូនត្រឹមតែរយៈពេល ពីរខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ថ្ងៃហោះហើរ គឺគ្មានពេលវេលាកំណត់ ហើយអាស្រ័យតាមប្រព័ន្ធបានផ្តល់ជូន)។

ឆ្លៀតក្នុងឱកាសនេះ ក្រុមប្រឹក្សាទេសចរណ៏ម៉ាឡេស៊ី សូមជំរាបជូនថាប្រទេសម៉ាឡេស៊ីបានបើកទ្វារព្រំដែនអន្តរជាតិសម្រាប់អ្នកធ្វើដំណើរដែលមកពិនិត្យ នឹងព្យាបាលសុខភាពនៅប្រទេសម៉ាឡេស៊ី។

អ្នក​ដំណើរដែលមកពិនិត្យ ព្យាបាលសុខភាព​ជាមួយដៃគូបស់ពួកគេត្រូវបានអនុញ្ញាតឲ្យចូលប្រទេសម៉ាឡេស៊ី សម្រាប់ការព្យាបាលសុខភាពត្រូវតែគោរពតាមបទបញ្ជាអន្តោប្រវេសន៍ដែលសម្របសម្រួលដោយ Malaysia Healthcare Travel Council (MHTC)​ រួមទាំងដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃនៅក្នុងមន្ទីរពេទ្យដែលជាសមាជិករបស់ MHTC ដែលត្រូវបានចាត់តាំងដោយប្រកាន់ខ្ជាប់យ៉ាងតឹងរឹង ចំពោះវិធានការនៃការដាក់ឲ្យនៅដោយឡែកដែលអាចអនុវត្តឲ្យនៅក្នុងមន្ទីរពេទ្យ។

ថ្មីៗ នេះរដ្ឋាភិបាលម៉ាឡេស៊ីបានអនុម័តជាបីដំណាក់កាលដែលមានគោលបំណងគ្រប់គ្រងអ្នកដំណើរដែលមកពិនិត្យនឹងព្យាបាលសុខភាពដែលចូលមកក្នុងប្រទេសម៉ាឡេស៊ីមានដូចជា៖

  • ដំណាក់កាលទី១ – ការចូលមកដល់របស់អ្នកជំងឺក្នុងពេល RMCO និងដាក់កម្រិតការធ្វើដំណើរអន្តរជាតិ។ អ្នកដំណើរដែលមកពិនិត្យនឹងព្យាបាលសុខភាព ក៏ដូចជាតម្រូវឲ្យធ្វើដំណើរទៅក្នុងប្រទេសតាមរយៈយន្តហោះ​ប្រទេស តាមរយៈយន្តហោះជម្លៀសខាងវេជ្ជសាស្ត្រ និងការហោះហើរជាលក្ខណៈពិសេស ឬយន្តហោះឯកជន។
  • ដំណាក់កាលទី២ – ការចូលរបស់អ្នកជំងឺពីបណ្តាប្រទេសមកពីតំបន់បៃតងដោយប្រើយន្ដហោះពាណិជ្ជកម្ម ក៏ដូចជាយន្ដហោះជម្លៀសខាងវេជ្ជសាស្ត្រ និងការហោះហើរជាលក្ខណៈពិសេស ឬក៏យន្តហោះឯកជន។
  • ដំណាក់កាលទី៣ – ការចូលរបស់អ្នកជំងឺបន្ទាប់ពីការសំរាកលំហែលើការរឹតត្បិតការធ្វើដំណើរអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការថែរក្សាសុខភាពនៅប្រទេសម៉ាឡេស៊ីសម្រាប់អ្នកជំងឺកម្ពុជាសូមទំនាក់ទំនងតំណាង MHTC អ្នកនាង Yong Julia តាមរយៈអ៊ីម៉ែល [email protected] ឬអ៊ីម៉ែល [email protected]។​ ដើម្បីមើលបញ្ជីឈ្មោះមន្ទីរពេទ្យដែលជាសមាជិក MHTC សូមចូលទៅកាន់គេហទំព័រ៖​​ http://malaysiahealthcare.org/healthcare-facilities

ចំពោះការបញ្ជាទិញសំបុត្រយន្តហោះ ឬការសាកសួរព័ត៌មានសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬ អ៊ីម៉ែលដូចខាងក្រោម៖ លោក​ រស់ ថូសត្យា  និងលេខទូរស័ព្ទ​ (+៨៥៥) ១៥ ៨៦៨ ៧៤៧ និង អ៊ីម៉ែល៖ [email protected] កញ្ញា ស៊ុន ស៊ីណា​​ ​និងលេខទូរស័ព្ទ (+៨៥៥) ១៦ ៦៩៧ ៣៩៧ អ៊ីម៉ែល៖ [email protected] ឬក៏ទៅកាន់អាស័យដ្ឋានផ្តាល់នៅអាគារលេខ ៤៤៥ ភ្នំពេញថាវវើ ស្ថិតនៅជាន់ទី៩ តាមបណ្តោយផ្លូវមុន្នីវង្ស។

រូបថតដោយ៖ សហការី