មកស្គាល់ពាក្យ «ចំណេះដឹង, ជំនាញ, ​ទេពកោសល្យ» តើមានអត្ថន័យខុសគ្នាដូចម្តេច?

320

អ្នកដែលប្រើប្រាស់ភាសាខ្មែរមួយចំនួន​នៅតែ​មិន​ទាន់យល់​ច្បាស់ពី​អត្ថន័យ និង​ការប្រើប្រាស់​​ពាក្យ​ទាំងនេះនៅឡើយ។ នេះបើតាម​វចនានុក្រម​ខ្មែរ​របស់សម្តេច ជួន ណាត បាន​ពន្យល់ថា៖​

១. «ចំណេះដឹង» មានន័យថា៖ ការចេះដឹង​ដែលមាន​នៅក្នុង​ចិត្ត តាមរយៈ​ការរៀន​នៅ​សាលា តាម​ការស្រាវជ្រាវ និងតាមរយៈបទពិសោធន៍។

- Advertisement -

ឧទារហ៍៖ គាត់មានចំណេះដឹងខ្ពង់ខ្ពស់ និងគួឲ្យគោរពណាស់។ 

២. «ជំនាញ» មានន័យថា៖ ដែល​វាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែល​ចេះ​ស្ទាត់​ប្រាកដ ហើយ​ជាការ​ងារ​ចេះ​តគ្នាៗ។

ឧទារហ៍៖ ជំនាញរបស់គាត់ គឺការធ្វើព័ត៌មានជាលក្ខណៈបែបបទយកការណ៍។ 

៣. «ទេពកោសល្យ» មានន័យថា៖ ភាព​ប៉ិនប្រសប់, ភាព​ប្លែក​ពី​គេ, ដែល​កើតចេញពី​ការច្នៃប្រឌិត​ខ្លួនឯង។

ឧទារហ៍៖ គាត់មានទេពកោសល្យខាងផ្នែកថតរូប។