ភ្នំពេញ៖ Wakai ជាម៉ាកស្បែកជើងដែលបានបង្កើតឡើងដោយជនជាតិជប៉ុន និងជាម៉ាកដែលល្បីល្បាញជាង១០ឆ្នាំមកហើយ នៅឯប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ Wakai ត្រូវបានផលិត និងរចនាឡើងដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ផាសុកភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យ។
ថ្មីៗនេះ Wakai បានមានវត្តមាននៅលើទីផ្សារកម្ពុជា។ ខណៈពេលទើបតែចាប់ផ្ដើមដំណើរការបើកហាងរបស់ខ្លួនជាលើកដំបូងម៉ាកស្បែកជើង Wakai ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងច្រើន ពីតារាភាពយន្ត និងបុគ្គលល្បីៗ ថាជាស្បែកជើងដែលមានតម្លៃសមរម្យ ងាយស្រួលពាក់ និងមានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។
តារាសម្តែងស្រស់សង្ហានៅក្នុងខ្សែភាពយន្តរឿង «កំណត់ហេតុស្នេហ៍» ដែលកំពុងតែចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ My TV លោក ចា ដេត បានប្រាប់ឲ្យដឹងថា ស្បែកជើង គឺជាផ្នែកមួយយ៉ាងសំខាន់នៃការតុបតែងខ្លួន។ ស្បែកជើងមិនត្រឹមតែបន្ថែមនូវភាពទាក់ទាញ និងស្រស់សង្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តា ដែលជម្រុញឲ្យមានអារម្មណ៍ល្អ និងមានទំនុកចិត្តក្នុងពេលបំពេញកិច្ចការប្រចាំថ្ងៃផងដែរ។
លោក ចា ដេត បានលើកឡើងថា៖ «នៅពេលដែលខ្ញុំពាក់ស្បែកជើង Wakai គឺវាស្រួលពាក់ ដោយសារវាស្រាល ស្បែកទន់ បាតស្បែកជើងល្អ នៅពេលដែលពាក់ចូលទៅមិនឈឺជើង បើនិយាយពីម៉ូតវិញ គឺទាន់សម័យហើយអាចពាក់ជាមួយខោអាវច្រើនប្រភេទ»។
លោក Clemence Tan ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Henry Allen Marketing ដែលបាននាំចូលផ្ដាច់មុខស្បែកជើងម៉ាក Wakai បានប្រាប់ឲ្យដឹងថា ចំណុចដែលនាំឲ្យ Wakai មានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើន គឺដោយសារតែ Wakai ត្រូវបានរចនាឡើងសម្រាប់យុវវ័យ ហើយវាបានកើតចេញពីការសម្រិតសម្រាំង ដោយភ្ជាប់ជាមួយនឹងវិញ្ញាណនៃជនជាតិជប៉ុន។ គិតពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៧ ស្បែកជើង Wakai ចំនួន១.៨លានគូរ ត្រូវបានលក់នៅលើទីផ្សារ ហើយលើសពីនេះទៅទៀតជនជាតិឥណ្ឌូនេស៊ីមួយនាក់ក្នុងចំណោម ១៤៥នាក់ គឺជាម្ចាស់នៃម៉ាកស្បែកជើង Wakai។
លោក Clemence Tan បានលើកឡើងថា៖ «Wakai រំពឹងយ៉ាងមុតមាំថានឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខគេនៅក្នុងប្រទេសកម្ពុជា»។
នៅក្នុងឱកាសបើកសម្ភោធហាង Wakai ជាន់ផ្ទាល់ដីបរិវេណផ្សារទំនើប អ៊ី អ៊ន ម៉ល សែន សុខ។ Wakai បានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០៕
រូបថតដោយ៖ សហការី
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.21.jpeg?resize=696%2C1044)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.04.jpeg?resize=696%2C463)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.06.jpeg?resize=696%2C870)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.14.jpeg?resize=696%2C872)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.07.jpeg?resize=696%2C464)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.20.jpeg?resize=696%2C464)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.17.jpeg?resize=696%2C870)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.19.jpeg?resize=696%2C464)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.11.jpeg?resize=696%2C463)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.55.09.jpeg?resize=696%2C463)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.54.56.jpeg?resize=696%2C1011)
![](https://i0.wp.com/findyournews.media/wp-content/uploads/2020/03/photo_2020-03-14-12.54.53.jpeg?resize=696%2C984)