Home ខេមរភាសា ភាពយន្តខ្មែរ រឿង «អន្ទាក់ស្នេហ៍» ស្នាដៃដឹកនាំផលិតដោយកូន ចិញ្ចឹម Scott សម្ពោធ កំពុងត្រៀមបញ្ចាំងហើយ

ភាពយន្តខ្មែរ រឿង «អន្ទាក់ស្នេហ៍» ស្នាដៃដឹកនាំផលិតដោយកូន ចិញ្ចឹម Scott សម្ពោធ កំពុងត្រៀមបញ្ចាំងហើយ

ភាពយន្តដឹកនាំផលិតក្រោមស្នាដៃ លោក ព្រី កា យុវជនខ្មែរមួយរូបដែល បានរៀនសូត្រ និងរស់នៅក្រោមការថែរក្សារបស់ Scott ដែលរូបលោកចាប់ទុក Scott ដូចជា ប៉ារបស់លោក សម្ពោធ កំពុងត្រៀមបញ្ចាំងហើយ ។

លោក ព្រីកា វត្តមានជាជំនួយការផលិតករ និងជាអ្នកគ្រប់គ្រងផលិត​ភាពយន្តរឿងធំ ដែលមានចំណងជើងថា «អន្ទាក់ស្នេហ៍» នេះ រៀបរាប់ថានេះជាភាពយន្តបែបខ្មែរ របៀបស្រុកស្រែ ចម្ការ នេះមានគុណភាពដាក់ផ្សព្វផ្សាយ​ពេញតាមរោងភាពយន្តទំនើប ដែលរូបលោក និងក្រុមការងារផលិតកម្ម Space Sp Production ចាប់ទុកថាជាភាពយន្តខ្នាតធំរបស់ខ្មែរ និងជាស្នាដៃធំដំបូងរបស់​ខ្លួនក្នុងវិស័យភាពយន្ត។

លោក ព្រីកា សង្ឃឹមថា ភាពយន្តខ្មែរមួយនេះនឹងបម្រើអារម្មណ៍ប្រិយមិត្តអ្នកទស្សនាភាពយន្តក្នុងរោងផាពយន្ត ជាមួយខ្លឹមសារអប់រំ រីករាយកម្សាន្ត និង ចែករំលែករូបភាពទេសភាពបែបស្រុកស្រែកដ៏ស្រស់ស្អាត់ក្នុងភាពយន្តនេះ។

រូបភាព សម្ពោធភាពយន្តរឿង «អន្ទាក់ស្នេហ៍» ហើយភាពយន្តរឿងស្នេហាស្រុកស្រែមួយនេះ ក៏នឹងមានវត្តមានចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះទៅហើយ គ្រប់រោងភាពយន្តទំនើប Major Cineplex by Smart និង រោងភាពយន្ត Legend Cinema ក្នុងរាជធានីភ្នំពេញ និងនៅខេត្ត សៀមរាប។ ខេត្ត បាត់ដំបង រោងភាពយន្ត ឯកភ្នំ និងខេត្ត ប៉ោយប៉ែត ក្នុងផ្សារ Big C រោងភាពយន្ត Major Cineplex by Smart ផងដែរ៕