សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាតាំងពិព័រណ៍ គំនូរល្បីៗរបស់លោក Morrison POLKINGHORNE

525

ភ្នំពេញ​៖ ថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២០ សណ្ឋាគារសូហ្វីតែលភូគីត្រានឹងមានការតាំងពិព័រណ៍ថ្មីមួយទៀតក្រោមចំណងជើងថា​ «Khmer Impressions» ដោយវិចិត្រករជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Morrison POLKINGHORNE ដែលរស់នៅខេត្តបាត់ដំបង។ ការតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅរយៈពេល ៣ ខែ ចាប់ផ្តើមពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២០ នៅក្នុងវិចិត្រសាលសណ្ឋាគារ។

វិចិត្រករជនជាតិអូស្ត្រាលីលោក Morrison POLKINGHORNE មានទេពកោសល្យសិល្បៈប្លែកដោយលោកយកដើមឈូកជាជក់ ហើយចុចម្តងមួយៗទៅលើផ្ទាំងគំនូរ និង ប្រើប្រាស់ជ័រឈូកជាថ្នាំ។ សិល្បៈគំនូរប្រភេទនេះមានឈ្មោះថា Monochrome ដែលជាប្រភេទសិល្បៈដ៏កំរមួយ មានដើមកំណើតយូយារណាស់មកហើយនៅ នៅប្រទេសចិន និង ជប៉ុន។

- Advertisement -

ដោយផ្កាឈូកជានិមិត្តរូបនៃភាពស្រស់ស្អាត និង ភាពបរិសុទ្ធ ផ្កាឈូកត្រូវបានគេបូជាថ្វាយព្រះក្នុងពុទ្ធសាសនា។ ដោយក្តីស្រឡាញ់ផ្កាឈូកខ្លាំងលោក Morrison បានរៀបរាប់ដូចខាងក្រោមនេះថា៖ «ដោយមានការរជំរុញទឹកចិត្តពីធម្មជាតិដ៏ស្រស់បំព្រងនៃផ្កាឈូក ខ្ញុំបានយកដើមឈូកធ្វើជាជក់ ចំណែកឯផ្កា ខ្ញុំយកធ្វើជាពណ៌។»

ស្រដៀងគ្នាដែរនឹងការប្រើប្រាស់ជក់ និង ទឺកថ្នាំខ្មៅដែលជាសិល្បៈរបស់ជនជាតិចិនបុរាណ ការគូសវាសមួយៗតម្រូវឲ្យមានការផ្ចិតផ្ចង់ និង ស្អាត ដោយការប្រើពណ៌ស្រាល ឬ ធ្ងន់ ត្រូវធ្វើទៅតាមរូបភាពនីមួយៗ ផ្សេងៗគ្នា។ ស្នាដៃនេះឆ្លុះបញ្ចាំងអំពីប្រទេសកម្ពុជាជាច្រើន ដូចជាប្រព័ន្ធផ្លូវទឹកដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ សសរនៃប្រាសាទអង្គរវត្តតំណាងឲ្យសម្បត្តិវប្បធម៌ និង ទេសភាពនៃជួរភ្នំ ដែលបង្ហាញអំពីទេសភាពដ៏ស្រស់បំព្រង។

គ្រប់ផ្ទាំងគំនូរទាំងអស់របស់លោក Morrison POLKINGHORNE សុទ្ធតែបានចុះហត្ថលេខាផ្ទាល់ពីលោក ដោយអមជាមួយនឹងចំនួនចុចៗនៃដើមឈូកដែលបានផ្តិតនៅលើផ្ទាំងគំនូរទាំងនោះផងដែរ។ សរុមមកដល់ពេលនេះ លោកបានផ្តិលស្នាមដើមឈូកនោះរហូតដល់ ១៣២,៣៨៣ រួចមកហើយ។
ប្លែកនិងពិសេសសម្រាប់ការតាំងពិព័រណ៍លោកនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, លោក Morrison បានបង្កើតស៊ុមដែកស្រោបលើបន្ទះក្តារ ដោយធ្វើឡើងដោយលោក សូត្រ រតនា។

រូបថតដោយ៖ K&M និងសហការី