នាយករដ្ឋមន្រ្តី Narendra Damodardas Modi ជម្រុញឱ្យឥណ្ឌាក្លាយជាអ្នកផ្គត់ផ្គង់ឱសថសម្រាប់ពិភពលោក

ឥណ្ឌ៖ នាយករដ្ឋមន្រ្តី Narendra Damodardas Modi បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង3 ដើម្បីធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុក្ខដាក់លើដំណើរការអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង។ គាត់បានទៅទស្សនកិច្ចសួន Zydus Biotech នៅទីក្រុង​ Ahmedabad Bharat Biotech នៅទីក្រុង​ Hyderabad និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌានៅទីក្រុង Pune។

ទីតាំងពីរក្នុងចំណោមទីតាំងទាំងនេះ គឺជាកន្លែងដែលប្រទេសឥណ្ឌាកំពុងផលិតវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ19 ហើយទីតាំងមួយក្នុងចំណោមកន្លែងទាំងនេះ គឺជាកន្លែងដែលកំពុងតែផលិតវ៉ាក់សាំងរាប់ពាន់លានដើម្បីជួយសង្រ្គោះពិភពលោក។

គាត់បានប្រាប់អ្នកវិទ្យាសាស្ត្រថាគាត់បានជ្រើសរើសជួបពួកគេទល់មុខគ្នាដើម្បីលើកកម្ពស់សីលធម៌ និងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅដំណាក់កាលដ៏សំខាន់នេះក្នុងដំណើរនៃការអភិវឌ្ឍន៍វ៉ាក់សាំង។

នាយករដ្ឋមន្រ្តី Modi បានសង្កត់ធ្ងន់ថា ឥណ្ឌាចាត់ទុកវ៉ាក់សាំងមិនត្រឹមតែសំខាន់ចំពោះសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជាសុខភាពសកលផងដែរ ហើយវាជាកាតព្វកិច្ចរបស់ឥណ្ឌាក្នុងការជួយប្រទេសដទៃទៀតរួមទាំងប្រជាជាតិនានា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស។

ប្រទេសឥណ្ឌាមិនត្រឹមតែដឹកនាំពិភពលោកក្នុងការស្រាវជ្រាវវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំខាន់ផងដែលសម្រាប់ការផលិតវ៉ាក់សាំងសម្រាប់ពិភពលោក។

នៅថ្ងៃទី4 ខែធ្នូ ខែក្រោយនេះឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន100 គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុង Pune នៅឯវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា Gennova Biopharmaceuticals Limited ដែលប្រទេសឥណ្ឌាបានក្លាយជាឱសថស្ថានសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

ប្រភព៖ ឥណ្ឌានៅកម្ពុជា (ស្ថានទូតឥណ្ឌាភ្នំពេញ) និងរូបថតដោយ៖ សហការី