ស្ថានទូតម៉ាឡេស៊ីបានរៀបចំកម្មវិធី «យើងយកចិត្តទុកដាក់ យើងចែករំលែក» នៅសមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា SFODA

193

ក្រុងភ្នំពេញ៖  ស្ថានទូតម៉ាឡេស៊ីបានធ្វើទស្សនៈកិច្ចទៅកាន់សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា ហៅកាត់ថា​ SFODA កាលពីថ្ងៃអង្គារ ទី29 ខែកញ្ញា ឆ្នាំ2020។

ឯកឧត្តម អែលឌិន ហ៊ូសៃនី ម៉ូហាមាត ហាស៊ីម ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អមជាមួយលោកស្រី ម៉ាសឌីយ៉ាណា ម៉ូហាមាត ប្រធាន PERWAKILAN (សមាគមភរិយាការទូតម៉ាឡេស៊ី) រួមជាមួយមន្រ្តី បុគ្គលិករបស់ស្ថានទូត​ជាច្រើនអ្នក ជាពិសេសវត្តមានរបស់ម្ចាស់ជំនួយដែលបានជួយឧបត្ថមដល់កម្មវិធី។

- Advertisement -

ក្នុងដំណើរទស្សកិច្ចនេះ រួមមានការថ្លែងសន្ទរកថាខ្លីៗ របស់ឯកអគ្គរដ្ឋទូត និងតំណាងសមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា (SFODA)​​​ រួមជាមួយសកម្មភាពការលេងល្បែងកំសាន្ត ក៏ដូចជាការផ្តល់ជូននូវអំណោយជាស្បៀងអាហារ មានដូចជា អង្ករ ទឹកត្រី នំចំណី និងរបស់របរប្រើប្រាស់ផ្សេងៗ ទៀត។ ក្នុងនោះក៏មានសំភារៈប្រើប្រាស់ក្នុងបន្ទប់គេង របស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក សំភារៈកីឡា ម៉ាស់ដែលអាចបោកសម្អាតបាន រួមទាំងសំភារៈជាច្រើនទៀតសម្រាប់កុមារកំព្រាចំនួន 46នាក់នៅក្នុងមជ្ឈមណ្ឌល។

វាពិតជាឪកាសដ៏ប្រសើរក្រៃលេងសំរាប់ឯកឯកអគ្គរដ្ឋទូត​ និងគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាដ៏អស្ចារ្យជាមួយក្មេងៗ ក៏ដូចជាបានមើលឃើញពីកម្មភាពរស់នៅប្រចាំថ្ងៃ និងបានបង្រៀនពួកគេឱ្យបានស្គាល់ នូវល្បែងកំសាន្តប្រពៃណីមួយចំនួនរបស់ប្រទេសម៉ាឡេស៊ីផងដែរ។​ ក្រៅពីការផ្តល់អំណោយដល់មជ្ឈមណ្ឌល ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីក៏បានធ្វើការចែកអាហារថ្ងៃត្រង់​ ដែលបានទទួលការឧបត្ថមពីក្រុមហ៊ុន KFC និងបានរៀបចំនំខួបកំណើតសម្រាប់ក្មេងៗ ទាំងអស់គ្នា គួរឱ្យកត់សំគាល់ស្ថានទូតក៏បានធ្វើការជួសជុលកន្លែងខ្លះៗ នៅក្នុងមជ្ឈមណ្ឌលផងដែរ។

ដំណើរទស្សនៈកិច្ចទៅកាន់សមាគម (SFODA)​ ក្រោមដំបូលឆត្រ័តែមួយនៃកម្មវិធី​ «យើងយកចិត្តទុកដាក់ យើងចែករំលែក»  របស់ស្ថានទូតម៉ាឡេស៊ី គឺជាការបង្ហាញឱ្យឃើញពីការបន្តខិតខំប្រឹងប្រែងសកម្មភាពរបស់ស្ថានទូត ការគាំទ្រសាមគ្គីភាព​ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជាពិសេសក្នុងការប្រយុទ្ធរួមគ្នាដើម្បីប្រឆាំងនឹងជំងឺ COVID-19។ មជ្ឍមណ្ឌលកុមារកំព្រានេះត្រូវបានជ្រើសរើសសម្រាប់កម្មវិធី «យើងយកចិត្តទុកដាក់ យើងចែករំលែក» ដោយសារតែកុមារកំព្រាកំពុងតែប្រឈមមុខនឹងការលំបាក ដោយពុំទទួលបាននូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីសំណាក់ឪពុកម្តាយបង្កើត​ ជាពិសេសគឺការលំបាករបស់ពួកគេតែម្តង គួបផ្សំជាមួយនឹងភាពមិនជាក់លាក់របស់ជំងឺ​COVID-19។

មនុស្សគ្រប់គ្នាគួរតែទទួលបាននូវឪកាស​ និងជិវិតល្អស្មើរៗ គ្នា ដូច្នេះហើយយើងខ្ញុំសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងបន្តិចបន្តួចរបស់យើង នឹងអាចជួយកាត់បន្ថយនូវការលំបាករបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវបរិយាកាសផាសុខភាព ដើម្បីឱ្យពួកគេបានដឹងពីសក្តានុពលពេញលេញរបស់ពួកគេ យើងសង្ឃឹមថាដំណើរទស្សនៈកិច្ច និងមានពាក្យពេជន៍ជូនដល់កុមារទាំងអស់ថាបើទោះបីជា ពួកគេគ្មានឪពុកម្តាយបង្កើតក៏ដោយ ក៏ពួកគេនៅតែមានអ្នកដែលចាំជួយ យកចិត្តទុកដាក់ដល់ពួកគេជានិច្ច។

ដំណើរទស្សនៈកិច្ចទៅកាន់សមាគម (SFODA)​ និងមិនអាចទទួលបានជោគជ័យឡើយប្រសិនបើគ្មានការតាំងចិត្តដ៏មុតមាំពីសំណាក់អ្នកពាក់ព័ន្ធទាំងឡាយ ដូច្នេះស្ថានទូតម៉ាឡេស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ PDT​ KFC THADA RAMATEX MAYBANK Almon Group Minamas Bakery​ BritCham Khmer Time និងបណ្តារក្រុមហ៊ុនផ្សេងៗ ទៀត ក៏ដូចជាសប្បុរសជនសម្រាប់សន្តានចិត្ត និងការលះបង់របស់ពួកគេ ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ MBCC ក្នុងការជួយស្វែងរកសប្បរសជនដើម្បីជួយដល់កុមារកំព្រាទាំងអស់នេះ៕

រូបថដោយ៖ សហការី