បទពិសោធន៍ដំបូងអស្ចារ្យ នៃការសាកល្បងមុខងារសាកថ្ម 65W SuperDart Charge នៅលើ realme 7 Pro

128

ភ្នំពេញ៖ ថ្ងៃទី23 ខែកញ្ញា កម្មវិធី realme 7 series Media Tasting ដែលធ្វើឡើងក្រោមប្រធានបទ “65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION” បានបញ្ចប់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងថ្ងៃកម្មវិធីផ្ទាល់ បានធ្វើការសាកល្បងនៅនឹងកន្លែងផ្ទាល់នូវល្បឿនសាកថ្មលឿនបំផុតនៃ 65W SuperDart Charge ដែលបានបំពាក់លើទូរស័ព្ទ realme 7 Pro ព្រមទាំងបានបង្ហាញនូវកាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចថតយករូបភាពបានយ៉ាងច្បាស់ល្អនៅពេលយប់។

វាទទួលបានការកោតសរសើរព្រមគ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះគឺជាការបង្កើតឡើងនូវរលកបច្ចេកវិទ្យាថ្មីមួយទៀត។ តារាល្បីៗ និង បណ្តាញសារព័ត៌មានទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍ ចំពោះបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ថាអ្នកអាចនិយាយពាក្យលាក្នុងការរង់ចាំចំពោះការសាកថ្ម។ វាបានផ្តល់នូវ ការស្រមើស្រមៃដល់ការរស់នៅឆ្លាតវៃបែបថ្មីដែលមិនធ្លាប់មានពីមុនមក។

- Advertisement -

នៅក្នុងកម្មវិធីផ្ទាល់ បន្ទាប់ពីការលេងសៀករហាសកម្មខ្លីដ៏ជក់ចិត្តបានកន្លងផុតទៅ​​ realme 7 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា 65W SuperDart Charge សម្រេចបានការសាកថ្មចំនួន 13% ក្នុងរយៈពេល 3នាទី យោងតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកផលិតរបស់ realme បានបង្ហាញថាថាមពលថ្មដែលសាកបាននេះអាចលេង PUBG បានដល់ 3ប្រគួត លេង Instagram បាន 2ម៉ោង មើលYouTube បាន 2.5ម៉ោង។ ឬអាចដាក់ Standby ទុកបានរយៈពេល 4ថ្ងៃ។ កាន់តែអស្ចារ្យក្នុងរយៈពេលត្រឹមតែ 34នាទី បច្ចេកវិទ្យា 65W SuperDart Charge អាចជួយឲ្យ realme 7 Pro ពោលពេញទៅដោយថាមពលឡើងវិញ ពី 0% ដល់ 100%។

លោក G-Devith និង កញ្ញា ទេព បូព្រឹក្ស ដែលជាកំពូលតារាចម្រៀងតំណាងឲ្យ realme បាននិយាយថា គាត់តែងតែស្វែងរកជីវិតដែលមានប្រសិទ្ធិភាពខ្ពស់ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគាត់មិនអាចខ្ចះខ្ចាយពេលវេលា បើចង់ធ្វើអ្វី គឺធ្វើភ្លាម ការសាកថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា។

លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ថា បច្ចេកវិទ្យា 65W SuperDart Charge មិនមែនគ្រាន់តែជាបទពិសោធន៍ បច្ចេកវិទ្យាថ្មី ភាពឡូយឆាយ និងការយកចិត្តទុកដាក់ សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វាថែមទាំងបានផ្លាស់ប្តូរនូវទម្លាប់រស់នៅនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យពួកគេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ។ នៅក្រោមជំនួយពីមុខងារសាកថ្មនេះ realme 7 Pro អាចសម្រេចនូវតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការសាកថ្មលឿន និងប្រើប្រាស់បានវិញភ្លាមៗ បំបាត់ចោលនូវការកំណត់ទៅលើពេលវេលាកន្លងមកដែលប្រើប្រាស់ក្នុងការរង់ចាំការសាកថ្ម និងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែងាយស្រួលនិងរហ័ស បង្កើតនូវរបៀបរស់នៅបែបថ្មី។

អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey យល់ថា realme បាននាំមកនូវបច្ចេកវិទ្យាសាកថ្មទំនើបជាងគេ និងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Charge បំពាក់ចូលទៅលើផលិតផល realme Number seires ដែលអាចឱ្យយុវជនកាន់តែច្រើនទទួលបាននូវបទពិសោធន៍ប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ លុបបំបាត់នូវពេលវេលារង់ចាំសម្រាប់ទទួលយកជីវិតដែលមានគុណភាពខ្ពស់។ នេះក៏បានបង្ហាញផងដែរថា realme គឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យានិយមយ៉ាងពិតប្រាកដ។ ចំពោះថាមពលថ្ម 4500 mAh អាចកំដរគាត់បានពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ទូទៅ ហើយការប្រើប្រាស់ទៅលើអេក្រង់ជាប់បានរហូតដល់ 6ម៉ោង 40នាទី។ គាត់ក៏ស្វាគមន៍ចំពោះការផ្លាស់ប្តូរមកប្រើអេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចផ្តិតនូវរូបភាពពេលយប់កាន់តែច្បាស់។ ហើយនាពេលអនាគតសង្ឃឹមថា realme នឹងផ្តល់ជូនអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿនជាងគេ និងបទពិសោធន៍ដែលកាន់តែល្អប្រសើរ។

កាមេរ៉ា Sony បួនគ្រាប់ 64MP ៖ ការថតរូបពេលយប់កាន់តែស្រស់ស្អាតនិងច្បាស់ជាងមុន

ចំពោះផ្នែកថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួនបួនគ្រាប់ដែលមានកម្រិតច្បាស់ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បីទទួលបានប្រសិទ្ធិភាពនៃការថតពេលយប់បានកាន់តែច្បាស់ ហើយវាក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំមកនូវបទពិសោធន៍វីឌីអូគួរឱ្យចាប់អារម្មណ៍បន្ថែមជាច្រើនទៀត។

នៅក្នុងកម្មវិធីផ្ទាល់ លោក Lun ដែលជា អ្នកជំនាញថតរូបដោយទូរសព្ទដៃ realme បានបង្ហាញពីគន្លឹះសំខាន់ៗ នៃការប្រើប្រាស់ realme 7 Pro ដើម្បីថតយកទិដ្ឋភាពស្រស់ស្អារពេលរាត្រី និងបង្ហាញរូបភាពដែលគួរឱ្យភ្ញាក់ផ្អើល ថតជាមួយនឹងមុខងារ Starry Mode ដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់រូបភាពដើម្បីកត់ត្រានូវសកម្មភាពជីវិតដ៏ស្រស់បំព្រង។

Media Tek Helio G95 ដែលបង្ហាញខ្លួនដំបូងបំផុតលើពិភពលោក​ ៖ បទពិសោធនៃការគ្រប់គ្រងហ្គេម «ខ្លាំងលើសពីការរំពឹងទុក»

ក្នុងនាមជាទូរស័ព្ទលេងហ្គេម ម៉ូឌែលថ្មីបង្អស់របស់ realme បន្ទះឈីប realme 7 មានការវិវឌ្ឍន៍កាន់តែប្រសើរ និងមានសមត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ថែមទាំងប្រើប្រាស់អេក្រង់លេងហ្គេម ដែលមានកម្រិតល្បឿនរលូន 90Hz អាចនាំឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែរលូន។ លោក ​Ic3_fr0Gz ដែលជា Game Caster និង ជាសមាជិកគ្រួសាររបស់ realme។ តាំងនាមជាអ្នកដែលប្រើប្រាស់ផលិតផលជំនាន់មុនបាននិយាយថា បទពិសោធន៍នៃការគ្រប់គ្រងហ្គេមរបស់ realme 7 មានភាពប្រសើរជាងមុនខ្លាំង «ខ្លាំងលើសពីការរំពឹងទុក» វាពិតជាសាកសមសម្រាប់អ្នកលេងហ្គេមគ្រប់រូបគួរតែធ្វើការសាកល្បង។

បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំនុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពាក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន ​65W SuperDart Charge ជាមួយនឹងកាមេរ៉ា Sony 4 គ្រាប់ 64MP ហើយ realme 7 ដែលមានបន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ព្រមទាំងបំពាក់នូវអេក្រង់រលូន 90Hz និងមុខងារសាកថ្មលឿន 30W Dart ។ realme 7 series នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី30 ខែកញ្ញា នេះហើយ សូមរង់ចាំទសន្សាទាំងអស់គ្នា៕

រូបថតដោយ៖ សហការី