នំបញ្ចុកបាត់ដំបងរស់ជាតិដើម នាង ស៊ីថាន ទទួលបានការគាំទ្រទាំងភ្ញៀវខ្មែរ និងបរទេស!!!

439

ភ្នំពេញ៖ នំបញ្ចុក គឺជាអាហារប្រពៃណីខ្មែរមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តចម្អិនទទួលទាននៅក្នុងក្រុមគ្រួសារ​ ក៏ដូចជានៅពេលមានកម្មវិធីជប់លៀង និងពិធីបុណ្យផ្សែងៗ។ ប្រហែលជាមានបងប្អូនមួយចំនួនធំក៏បានដឹងរួចមកហើយថានំញ្ចុកខ្មែរយើង គឺត្រូវបានចំម្អិនឡើងទៅតាមតំបន់នីមួយៗ និងមានរស់ជាតិខុសៗ គ្នា។

ជាកូនអ្នកស្រុកមោងឬស្សី ខេត្តបាត់ដំបង អ្នកស្រី នាង ស៊ីថាន បាននំាយកនំបញ្ចុកបាត់ដំបង​ ឬក៏អ្នកខ្លះស្គាល់ថា ជានំបញ្ចុកទឹកផ្អែម ឬក៏នំបញ្ចុកទឹកអំព្រឹក ដែលជានិមិត្តសញ្ញារបស់ខេត្តបាត់ដំបងមកឱ្យបងប្អូនដែលរស់នៅទីក្រុងភ្នំពេញបានស្គាល់ និងបានភ្លក់រស់ជាតិ។ អ្នកស្រីបានប្រាប់ពីដើមកំណើតក្នុងការបើកហាងនំបញ្ចុកបាត់ដំបង នានំបញ្ចុកបាត់ដំបងនាងសុីថាន originalង ស៊ីថាន ថាពីដំបូងឡើយដោយសារមានការជម្រុញលើកទឹកចិត្តពីមិត្តភត្តិ និងមនុស្សជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារ ដោយអ្នកស្រីទទួលបានការសសើរមិនដាច់ពីមាត់ ពីការចម្អិនទឹកសម្លរនំបញ្ចុកដោយមិនប្រើប៊ីចេងប្រកបដោយរស់ជាតិយ៉ាងឈ្ងុយឆ្ងាញ់។

- Advertisement -

អ្នកស្រីបានរៀបរាប់ប្រាប់បន្ថែមទៀតថាអ្នកស្រីមានកម្លាំងចិត្តច្រើន មិនថាបរទេស មិនថាខ្មែរ មិនថាជាជនជាតិអ្វីនោះទេ នៅពេលដែលពួកបានទៅលេងផ្ទះរបស់អ្នកស្រី និងបានញុំានំញ្ចុកបាត់ដំបងដែលអ្នកស្រីបានចម្អិនទទួលពួកគាត់។ ភ្ញៀវទាំងអស់បានលាន់មាត់គ្រប់គ្នាថាមានរស់ជាតិឆ្ងាញ់ និងបានជម្រុញឱ្យអ្នកស្រីបើកហាងលក់ទៀតផង ហើយវាក៏ជាពេលវេលាល្អមួយមកដល់ ចំពេលដែលប្អូនរបស់អ្នកស្រីត្រលប់មកពីប្រទេសថៃវិញ​ រួមទាំងមានក្រុមការងារគ្រប់គ្រាន់ទៀតនោះ ទើបអ្នកស្រីសម្រេចចិត្តបើកហាងមុនដំបូងគេបង្អស់នៅក្នុងផ្សារទួលទំពូងក្នុងឆ្នាំ2018 រហូតមកដល់បច្ចុប្បន្នអ្នកស្រីពង្រីកពីរសាខាបន្ថែមទៀត គឺនៅម្តុំទួលស្វាយព្រៃ និងសាខាមួយទៀតនៅខាងក្រោយ តុលាការក្រុងភ្នំពេញ។ លើសពីនេះទៅទៀតអ្នកស្រីបានពន្យល់បន្ថែមពីលក្ខណៈខុសគ្នារវាងនំញ្ចុកបាត់ដំបង ខុសពីនំបញ្ចុកនៅតាមបណ្តាលខេត្ត​នានាថា ដោយសារតែនំបញ្ចុកបាត់ដំបងមានដាក់ទឹកផ្អែម ឬក៏ទឹកអំព្រឹក ដែលបានចម្អិនឡើងដោយខ្វិះដូងដើមសុទ្ធ លាយជាមួយនឹងសណ្តែកដី មានប្រើប្រហុកតិចតួចតែប៉ុណ្ណោះ​។

អ្នកស្រី នាង ស៊ីថាន បាននិយាយថា៖ «នំបញ្ចុកបាត់ដំបង ខុសពីនំបញ្ចុក ខុសដោយសារខាងបាត់ដំបង គាត់មានទឹកអំព្រឹក ឬមួយទឹកផ្អែម។ អ៊ីចឹងទឹកអំព្រឹក ទឹកផ្អែមហ្នឹង គឺយើងផ្តើមមកប្រើដោយខ្ទិះដូងសុទ្ធហ្នឹងណា! ខ្ទិះដូងដើម ជាមួយសណ្តែកដី ហើយយើងនៅក្នុងហ្នឹងមានប្រើប្រហុក តែប្រើប្រហុកតិច សំខាន់យើងត្រូវលាងប្រហុកហ្នឹងឱ្យស្អាតយកមកធ្វើ ដើម្បីយើងដាក់ឱ្យកើនរស់ជាតិសម្លរយើងឱ្យឆ្ងាញ់ សំខាន់អាទឹក Sauce ហ្នឹង ទឹកផ្អែមហ្នឹង»។

នៅពេលខាងមុខឆាប់ៗ នេះ អ្នកស្រីមានបំណងចង់បើកហាងឱ្យធំជាងនេះ ឬក៏អាចឈានចូលទៅលក់នៅក្នុងផ្សារទំនើបនានា​ ក្នុងរាជធានីភ្នំពេញ ព្រោះដោយសារតែអ្នកស្រីនៅមានមុខម្ហូបជានិមិត្តសញ្ញាខេត្តបាត់ដំបងជាច្រើនមុខទៀតដែលអ្នកស្រីប៉ិន​ប្រសប់ក្នុងការចម្អិន និងមានបំណងចង់បើកបង្ហាញឱ្យបងប្អូនបានស្គាល់កាន់តែច្រើនថែមទៀត។

សាខាទីបីនៅម្តុំទួលស្វាយព្រៃ ផ្ទះលេខ42D ផ្លូវលេខ205 កែង338 ចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 5​​​​​ល្ងាច

អ្នកស្រីបានបញ្ជាក់បន្ថែមថាអ្នកស្រីមានមហិច្ឆតាចង់លក់ម៉ាកយីហោ (Franchise) នំបញ្ចុកបាត់ដំបង នាង ស៊ីថាន បន្តទៅឱ្យអ្នកដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្មដូចទៅនឹងអ្នកស្រីផងដែរ។ អ្នកស្រីបានយល់ឃើញថាដោយសារ តែភាគច្រើនមានបងប្អូននៅក្នុងប្រទេសយើងពួកគាត់មានលុយ ហើយពួកគាត់ចង់បង្កើតជាមុខរបរផ្ទាល់ខ្លួនមួយ តែមិនដឹងថាត្រូវចាប់ផ្តើមដោយវិធីណា ដូច្នេះពួកគាត់អាចទំនាក់ទំនងមកកាន់អ្នកស្រីផ្ទាល់តែម្តង​ ហើយអ្នកស្រីអាចលក់ម៉ាកយីហោ (Franchise) និងបង្រៀនឱ្យពួកគាត់ចេះគ្របគ្រង់ហាង ចេះពីការតុបតែងនៅក្នុងហាងឱ្យសាកសមទៅនឹងហាងនំបញ្ចុក អ្វីដែលកាន់តែពិសសេ គឺអ្នកស្រីអាចបង្រៀនពីរូបមន្តទឹកសម្លរនំបញ្ចុកបាត់ដំបង នាង ស៊ីថាន នេះតែម្តង​ ដោយគោលបំណងរបស់អ្នកស្រី គឺចង់ឱ្យនំបញ្ចុករបស់ខ្មែរទទួលបានការគ្រាំទ្រកាន់តែច្រើនជាងមុន។

សាខានៅខាងក្រោយតុលាការក្រុងភ្នំពេញចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 12ថ្ងៃត្រង់

អ្នកស្រី នាង ស៊ីថាន បានលើកឡើងថា៖ «ចង់ក្លាយជាឱ្យធំទៀតណ៎! ចង់បើកជាធំមួយ! ព្រោះអី មានម្ហូបប្រចាំខេត្តច្រើនណាស់! ដូចជាសម្លរប្រហើរ ខ្ញុំបង្កើតជាថ្មី គឺប្រើពីនំបញ្ចុកហ្នឹង។ ប្រហុកម្ចូរក្រសំាង ផ្សិតចំបើងយើងហ្នឹង ទឹកគ្រឿងបាត់ដំបង ហើយមានម្ហូបច្រើនណាស់។  ខ្ញុំអាចលក់ឈ្មោះឱ្យ ខ្ញុំអាចបង្រៀនឱ្យចេះបើកហាង អាហ្នឹងនៅលើថាតូច ឬមួយធំ អ៊ីចឹងអារឿងឌីស្សាញ ការតុបតែង អាហ្នឹងស៊ីសងលើភ្ញៀវ ថាគាត់ចង់ទិញទាំងអស់ ទាំងការតុបតែង ព្រោះអីខ្ញុំអាចឱ្យសិទ្ធថា អ្នកអាចតុបតែងដោយខ្លួនឯងបាន គ្រាន់តែយកមួយផ្នែកនំបញ្ចុកខ្ញុំទៅលក់ក៏បានដែល ព្រោះអីសំខាន់បំផុត គឺនំបញ្ចុកសម្លរខ្មែរហ្នឹងម៉ង គឺសម្លរខ្មែរហ្នឹងម៉ង ខ្ញុំចង់ឱ្យគេដឹងឮ ស្គាល់ថានំបញ្ចុកសម្លរខ្មែរហ្នឹង គឺសំខាន់បំផុត»។

សាខាផ្សារទួលទំពូង ចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 2រសៀល

គួរបញ្ជាក់ថានំបញ្ចុកបាត់ដំបង នាង ស៊ីថា មានបីសាខានៅក្នុងទីក្រុងភ្នំពេញដែលសាខាទីមួយមាននៅក្នុងផ្សារទួលទំពូង និងចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 2រសៀល។ ចំណែកឯសាខាទីពីរនៅខាងក្រោយតុលាការក្រុងភ្នំពេញចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 12ថ្ងៃត្រង់ និងសាខាទីបីនៅម្តុំទួលស្វាយព្រៃ ផ្ទះលេខ42D ផ្លូវលេខ205 កែង338 ចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 5​​​​​ល្ងាច ហើយសាខាទីបីនេះក៏មានលក់ម្ហូបអាហារថ្ងៃត្រង់ជាលក្ខណៈជាឈុត ដែលភ្ញៀវអាចកាម៉្មងបានដូចជាសាច់ជ្រូកបំពង ទឹកគ្រឿងបាត់ដំបង អាម៉ុក និងមុខម្ហូបជាច្រើនមុខទៀតដែលរៀបចំចេញតាមថ្ងៃ។ លើសពីនេះទៀតនំបញ្ចុកបាត់ដំបង នាង ស៊ីថាន ក៏មានលក់ជាមួយនឹង Food Panda​​ Wing ហើយនិងមានទទួលការកាម្ម៉ងសម្រាប់កម្មវិធីនានា ផងដែរ៕

រូបថតដោយ៖ សាគូរ៉ា អេងលី និងសហការី