ទិញឡានថ្មីតែ២ម៉ឺនជាង! លែងឈឺក្បាលជាមួយឡានមួយទឹកដែលមានប្រវត្តិមិនច្បាស់លាស់

168

សព្វថ្ងៃនេះ​មាន​រថយន្ត​ជាច្រើន​ដែល​កំពុង​ចរាចរណ៍​នៅលើ​ដង​វិថី​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះដែរ​យើង​សង្កេតឃើញថា​ភាគច្រើន​នៃ​រថយន្ត​ទាំងនោះ​សុទ្ធសឹងតែ​ជា​រថយន្ត​មួយ​ទឹក​ដែល​ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់​ជាដើម។ល។ ជាក់ស្តែង​អ្នកប្រើប្រាស់​រថយន្ត​មួយចំនួន ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក​ដោយសារ​ពួកគាត់​យល់ឃើញថា រថយន្ត​មួយ​ទឹក​មានតម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី។ ក៏ប៉ុន្តែ​មុននឹង​យើង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យកទៅ​ប្រើប្រាស់ យើង​ត្រូវ​ជួប​ផលវិបាក​ដោយ​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច  ព្រោះ​រថយន្ត​មួយ​ទឹក​មិនមែនជា​រថយន្ត​ថ្មី វា​អាចមាន​ការខូចខាត​នៅ​កន្លែង​ណាមួយ​ដែល​យើង​មើលមិនឃើញ ហើយក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ។

ការទិញ​រថយន្ត​មួយ​ទឹក​ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់​អាច​ប្រឈមមុខ​នឹង​ហានិភ័យផ្សេងៗ មួយចំនួន​ដូចជា រថយន្ត​កាត់ត​ឬ​ស្ងោរ​ពណ៌ រថយន្ត​ធ្លាប់មាន​ប្រវត្តិ​បុក​ប៉ះ ឬ ប្រវត្តិ​លិច​ទឹក និង​ជួបប្រទះ​នូវ​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់​ក្លែងក្លាយ​ដែល​គ្មាន​គុណភាព​ជាដើម។ ហេតុនេះហើយ​ទើប​ធ្វើឲ្យ​ប្រជាជន​មួយចំនួន​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​ដែល​ចេញពី​រោងចក្រ​ផ្ទាល់ ដើម្បី​កាត់បន្ថយ​និង​ជៀសវាង​នូវ​ហានិភ័យ​នានា​ដែល​កើតឡើង​ជាយថាហេតុ។

- Advertisement -

ការប្រើប្រាស់​រថយន្ត​ថ្មី​បានផ្តល់​នូវ​សុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបាន​ការថែទាំ​និង​ការធានា​ផ្ទា​ល់ពី​រោងចក្រ​ដែលជា​ហេតុ​ជម្រុញ​ឲ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​វិញ។ ទន្ទឹមនឹង​នេះដែរ ទីផ្សារ​រថយន្ត​ថ្មី​ក្នុងប្រទេស​កម្ពុជា​ក៏​កំពុងមាន​សន្ទុះ​កើនឡើង​គួរអោយកត់សម្គាល់ ក្នុងនោះ​យើង​សង្កេតឃើញថា​មាន​រថយន្ត SUV ខ្នាតតូច​មួយ​ប្រភេទ​ដែល​កំពុង​ចរាចរណ៍​យ៉ាងច្រើន​កុះករ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​គឺ​រថយន្ត Ford Ecosport ហើយ​រថយន្ត​នេះដែរ​ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា។

រថយន្ត Ford Ecosport មានតម្លៃ​ត្រឹមតែ ២៩,៩០០ ដុល្លារ​តែប៉ុណ្ណោះ​បូករួម​ជាមួយ​ការធានា​ផ្ទាល់​ពី​រោងចក្រ​រយៈពេល ៣ឆ្នាំ ឬ ១០០,000គីឡូម៉ែត្រ ព្រមទាំង​មាន​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​យ៉ាង​សម្បូរបែប ហើយ​មានតម្លៃ​ធូរ​ថ្លៃ និង​អាច​ស្វែង​រកបាន​នៅ​គ្រប់​ម​ជ្ឃ​មណ្ឌល​ជួសជុល​រថយន្ត Ford ទូទាំងប្រទេស។ ជាពិសេស​មាន​សេវា​ជួសជុល​រថយន្ត​ចល័ត ២៤ម៉ោង​ទូទាំងប្រទេស សេវា​យក​រថយន្ត​ចាស់​មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service) និង​សេវា​បង់​រំលស់​គ្រប់​ខេត្ត​ក្រុង​ប្រកបដោយ​ទំនុកចិត្ត។

រថយន្ត Ford Ecosport មាន៧ពណ៌​សម្រាប់​ជ្រើសរើស​រួមមាន​ព​ណ៌ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និង​ទឹកក្រូច​ក្រ​ម៉ៅ។ រថយន្ត​នេះ​បាន​បំពាក់​មកជា​មួយ​នូវ​ម៉ាស៊ីន​សាំង​ប្រភេទ Ecoboost 1.0L ជំនាន់​ថ្មី​ដែលមាន​កម្លាំង​សេស​125HP កម្លាំង​រមួល170Nm មានកំ​លាំង​ខ្លាំង​ស៊ីប្រេង​តិច ដែល​អាចជួយ​លោកអ្នក​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ដូចជា ការបើកបរ​លើផ្លូវ​រាបស្មើ​ក្នុង​ទីក្រុង ផ្លូវជាតិ ផ្លូវ​តាម​ស្រុកស្រែ​ចម្ការ និង ផ្លូវ​ដែលមាន​ឧបសគ្គ ម្យ៉ាងវិញទៀត​លោកអ្នក​ចំណាយ​ត្រឹមតែ ១៦ម៉ឺន​រៀល​ប៉ុណ្ណោះ​សម្រាប់​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ។

រីឯ​ការ​រចនា​ផ្នែក​ខាងក្រៅ​មាន​ភាព​ទាក់ទាញ​និង​ស៊ី​វិ​ល័យ ផ្នែក​ខាងមុខ​ត្រូវបាន​រចនា​ថ្មី ស្រស់ស្អាត​ទំនើប​ទាន់សម័យ ចង្កៀង​ភ្លឺ​ច្បាស់​ល្អជា​មួយ​ភ្លើង LED បំភ្លឺ​នៅពេល​ថ្ងៃ ផ្លិត​ទឹកអូ​តូ ផ្នែក​ខាងក្នុង​រចនា​ម៉ូដ​ថ្មីស្រឡាង ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ជាមួយនឹង​កៅអី​ស្បែក​ទំនើប​ទាន់សម័យ មិនតែប៉ុណ្ណោះ​កៅអី​ជួរ​ទី២អាច​បត់​បាន ងាយស្រួល​ក្នុងការ​ផ្ទុក​សម្ភា​រៈបាន​កាន់តែច្រើន។

លើសពីនេះទៅទៀត​រថយន្ត Ford Ecosport បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ដូចជា ចុច​បញ្ឆេះ​រថយន្ត​និង​ប្រព័ន្ធ​សោរ​ឆ្លាត​វៃ ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច(EPAS) ធូរ​ងាយស្រួល​បើកបរបច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាច​ភ្ជាប់ Apple Car Play បាន​យ៉ាង​ងាយស្រួល​និង​អេក្រង់ Touchscreen 8 អ៊ី​ញ ហ្វា​កូដ​អូ​តូ សេន​សឺ​មុខក្រោយ ៨គ្រាប់​សម្រាប់​ជំនួយ​ចូល​ចត កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត អាច zoom បាន ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត​ចំនួន៧ ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង​និង​រអិល និង​មាន​កន្លែង​ដាក់​ឥ​វ៉ាន់ ២៥កន្លែង ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ។ល៕

រូបភាពដោយ៖ សហការី