ពាក្យ ​«​បំរាម​»​ និងពាក្យ «​បម្រាម​» មួយណាត្រឹមត្រូវ?

182

តាមវចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ និងបញ្ជាក់​ថា​ពាក្យ​ «​បម្រាម​» ​គឺជា​ពាក្យ​ត្រឹមត្រូវ​។ ចំណែកឯពាក្យថា ​«​បំរាម​» ​ដែល​ប្រជាជនខ្មែរមួយចំនួន​និយម​សរសេរ និង​ប្រើប្រាស់​គឺមិនត្រឹមត្រូវទេ។ ដូច្នេះបងប្អូន​គួរតែសរសេរ​ថា «​បម្រាម​» ​វិញ​ទើបត្រូវ​។

ពាក្យថា «​បម្រាម​» – «បំ – រ៉ាម» ​មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ៖ ដែល​មានន័យថា សំបុត្រ​ហាមប្រាម​, សេចក្ដី​ហាមប្រាម​។

- Advertisement -

ឧទារហ៍៖ ខ្ញុំឃើញមានគេបិទ​បម្រាម​​នៅ​ជិត​មាត់ទ្វារ​ប្រាប់ថា​កុំ​ឲ្យពួកយើងចូលទៅខាងក្នុង។​

ពាក្យថា «​បម្រាម​» មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ៖ ចំណែក​ពាក្យ ​«​ប្រាម​» មាន​ថ្នាក់​ពាក្យ​ជាកិរិយាសព្ទ៖ មានន័យថាឃាត់មុន, ហាម, ដាក់បម្រាប, ប្រាមប្រាប់ ឬប្រាប់ប្រាម, ប្រាប់ដោយហាម, ដោយមានបម្រាប។

ឧទារហ៍៖ ពួកខ្ញុំត្រូវបានគេហាមប្រាមបមិនឲ្យចូលទៅខាងក្នុង។​

ពាក្យ «​បម្រាម​» និងពាក្យ «​ប្រាម​» វា​មានន័យ​តែមួយ​ដូចគ្នា គឺ​ឃាត់​នរណាម្នាក់​មិន​ឲ្យ​ធ្វើ​អ្វីមួយ ឬ​ឃាត់​ដំណើរ និង​សកម្មភាព​អ្វីមួយ​។