កំពូលស្មាតហ្វូនត្រកូល Galaxy របស់ Samsung នឹងមកដល់កម្ពុជានៅដើមខែសីហានេះហើយ

171

ភ្នំពេញ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗ នេះ​ក្រុមហ៊ុន Samsung បានប្រកាស​ជាផ្លូវការស្តីពី​ការរៀបចំ​មហាព្រឹត្តិ ការណ៍ Galaxy Unpacked ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី0៥ ខែសីហា ឆ្នាំ២០២០ វេលា​ម៉ោង៩យប់ ម៉ោង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ​ក្រុមហ៊ុន Samsung នឹងធ្វើ​ការដាក់តាំង​បង្ហាញ​នូវ​មហាកំពូលស្មា​ត​ហ្វូ​ន​ដែលមាន​តែមួយ​គ្មាន​ពីរ​ប្រចាំឆ្នាំ២០២០ របស់ខ្លួន​ជា​ផ្លូវការ​លើកដំបូង។

- Advertisement -

បើតាម​ Youtube Channel និង​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung ក៏បាន​បង្ហាញ​ចេញ​នូវ​វីដេអូ Teaser ដោយមាន​រូបរាង​​ប៊ិកដែល​រំលេច​ចេញ​នូវ​តំណក់​ទឹកធ្លាក់​ពណ៌​មាស​ដ៏​ទាក់ទាញ​បំផុត។ ​ដើម្បី​ជាការ​អញ្ជើញ​អ្នក​ដែលនិយម​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន​ម៉ាក Samsung ក៏ដូចជា​ផលិតផល Samsung ទូទាំង​ពិភពលោកចូលរួម​តាមដាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទៅតាម​ពេលវេលា​កំណត់​ខាងលើនេះ។

គួរ​រំ​ឮ​ក​ផងដែរ​ថា​ក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ជាទី​មោទនភាព​បំផុត​នោះ​ក្រុមហ៊ុន Samsung ក៏ត្រូវ​បាន​គេ​រំពឹងទុក​ថា​នឹងមាន​ដាក់​សម្ពោធ​ផលិតផល​ជាច្រើន​បន្ថែមទៀត​ ក្រៅពី​កំពូលស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដែល​រួម​មានដូចជា Galaxy fold 2 Galaxy Watch 3​ Bud live និង Galaxy Tab S7 Series ផងដែរ។

ដូច្នេះ​អ្នក​គាំទ្រ​ទាំងអស់អាចរង់ចាំ​មើល​ទាំងអស់គ្នា​ថា​តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ដែល​ឈានមុខ​គេ​​នឹងមាន​អ្វី​ប្លែក​អស្ចារ្យ និង​ទំនើប​បំផុត​ក្នុងការ​ផ្លាស់ប្តូរ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​នៃ​កំពូល​ស្មា​តហ្វូត​ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក សម្រាប់​ពេលអនាគត (Change the shape of the future) តាមរយៈ​បណ្តាញ​សង្គម​ដូចខាងក្រោម​នេះ។

គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុនសាម​សុង៖ www.samsung.com និងទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុនសាម​សុង៖ www.facebook.com/SamsungCambodia សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ថា​តើ​មាន​អ្វីដែល​អស្ចារ្យ ប្លែក ឡូយ​ខ្លះ៕