សេចក្តីប្រកាសព័ត៌មានអំពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២១

149

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានលេខ៖ ២៩PR-២០/EoJ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ស្ថានទូតជប៉ុន មានសេចក្តីសោមនស្សរីករាយជម្រាបជូនសារធារណៈជនថា ស្ថានទូតសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើស សិស្សនិស្សិតកម្ពុជានៃបេក្ខភាពអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT Scholarship for 2021សម្រាប់ឆ្នាំ២០២១ ដោយយោងតាមឯកសារនៃការណែនាំដូចដែលមានភ្ជាប់។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុន គឺជាអាហារូបករណ៍ធំជាងគេសម្រាប់សិស្សនិស្សិត ទៅសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយក្រសួងអប់រំជប៉ុន MEXT។ បច្ចុប្បន្ន ក្រសួងអប់រំជប៉ុនផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាចំនួន៤ប្រភេទ ដែលមានដូចជា ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

- Advertisement -

ចាប់តាំងពីឆ្នាំ១៩៩២ សិស្សនិសិ្សតកម្ពុជាជាង៦០០នាក់ បានទទួលអាហារូបករណ៍ MEXT ទៅសិក្សានប្រទេសជប៉ុន។សិស្សនិសិ្សតទាំងនោះបានបញ្ចប់ការសិក្សារបស់ពួកគេនៅប្រទេសជប៉ុនដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងចូលរួមចំណែកដល់សង្គមកម្ពុជា ក្នុងនាមជាអ្នកដឹកនាំនៅក្នុងវិស័យផ្សេងៗ។

ការជ្រើសរើសនៅឆ្នាំនេះ នឹងត្រូវធ្វើឡើងដោយការត្រួតពិនិត្យឯកសារ ប្រឡងវិញ្ញាសាសរសេរ និងសម្ភាសន៍ នៅស្ថានទូតជប៉ុន ហើយការសម្រេចចុងក្រោយនឹងត្រូវធ្វើឡើងដោយការត្រួតពិនិត្យឯកសារដោយក្រសួងអប់រំជប៉ុន។

ស្ថានទូតយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សនិស្សិតជាច្រើន នឹងដាក់ពាក្យសុំអាហារូបករណ៍MEXT ហើយពួកគាត់ជាច្រើន នឹងត្រូវបានជ្រើសរើសដោយក្រសួងអប់រំជប៉ុន។

សម្រាប់ព័ត៌មានបន្ថែមសូមអានគោលការណ៍ណែនាំ៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00152.html ឬសូមទាក់ទងមកកាន់ជំនួយការផ្តល់ប្រឹក្សាអាហារូបករណ៍ ផ្នែកវប្បធម៌ និងព័ត៌មាន នៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (១១២៣) ឬ [email protected]​​៕