ភោជនីដ្ឋានអុីតាលី Do Forni នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ផ្តើមដំណើរការឡើងវិញ

304

ភ្នំពេញ៖ ភោជនីដ្ឋាន Do Forni ដែលស្ថិតនៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានបើកដំណើរការសាជាថ្មីជាមួយនឹងបរិយាកាស មុខម្ហូប ល្អឥតខ្ចោះ។ មេចុងភៅជនជាតិអុីតាលី លោក Valentino Chirico បានត្រៀមនូវម្ហូបថ្មីពិសេស រសជាតិដើមនៃប្រទេសអ៊ីតាលី ដើម្បីបម្រើជូនលោកអ្នកជាមួយនឹងស្រាប្រណិតៗ ជាច្រើនជម្រើសជាង ៦០មុខ ធានាថានឹងផ្តល់ជូននូវបទពិសោធន៍មួយដ៏ល្អចំពោះលោកអ្នកដែលអញ្ជើញមក Do Forni។

មេចុងភៅបានណែនាំម្ហូបពិសេសៗ ប្រចាំហាងជាច្រើនមុខដែលមានដូចជា ស្តាច់ខ្យងស្កាឡប់នៃសមុទ្រអាត្លង់ទិកជាមួយនឹងទឹកជ្រលក់សាហ្វ្រ៊ន មីផាស្តាខ្មៅជាមួយនឹងបង្កង ត្រីឆ្ពុងចៀនជាមួយទឹកប៉េងប៉ោះ និងស្តេគសាច់គោអូស្ត្រាលីពិសេស។

- Advertisement -

ភោជនីដ្ឋាន Do Forni បានជ្រើសរើសនូវប្រភេទសាច់គោអូស្ត្រាលីពីតំបន់ Cape Grim នៃកោះ Tasmania ដែលស្ថិតនៅខាងជើងភាគខាងលិចនៃប្រទេស អូស្ត្រាលី អមដោយសមុទ្រធំៗ មានភ្លៀងធ្លាក់គ្រប់រដូវ ដែលធ្វើឲ្យស្មៅរីកលូតលាស់បានល្អបំផុត។ ដោយសារតែកត្តាអំណោយផងពីធម្មជាតិនេះហើយទើបតំបន់ Cape Grim គីជាកសិដ្ឋានផលិតសាច់គោធម្មជាតិ ដ៏ល្អបំផុតនៅលើសកល។

ស្ថិតនៅចំកណ្តាលនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ភោជនីដ្ឋាន Do Forni ត្រូវបានរៀបចំតុបតែងយ៉ាងល្អប្រណិត ជាមួយនឹងបរិយាកាសដ៏មានផាសុកភាពខ្ពស់ បង្អួចធំៗ សាឡុងស្បែកពណ៌ប្រផេះក្រមៅ និង កៅអីពណ៌ស្លាទុំ ព្រមជាមួយនឹងឈុតសំលៀកបំពាក់ថ្មីរបស់ក្រុមការងារយើង ដែលឆ្នៃម៉ូតដោយក្រុមហ៊ុនឆ្នៃម៉ូត Colorblind នឹងបង្កើនឲ្យមានការភ្ញាក់ផ្អើលល្អមួយសម្រាប់ភ្ញៀវទាំងអស់។

អញ្ជើញធ្វើការកក់តុតាមរយៈគេហទំព័រ https://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/  ឬក៏ទំនាក់ទំនងលេខ ០២៣​ ៩៩៩ ២០០៕

រូបថតដោយ៖ សហការី