សណ្ឋាគារ ហ៊ីម៉ាវ៉ារី នឹងចូលរួម «ទិវាមួយម៉ោងសម្រាប់ភពផែនដី» បន្តិចទៀតនេះ

415

ភ្នំ​ពេញ​៖​ នៅ​ក្នុង​យប់​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២០​​​ បន្តិច​ទៀត​នេះ​នៅ​ឯ​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី​​​ នឹង​រៀប​ចំ​កម្ម​វិធី​ «​ទិវា​មួយ​ម៉ោង​​សម្រាប់​ភព​ផែន​ដី​​»​។​ ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​នឹង​ភព​ផែន​ដី​​​​ នៅ​ក្នុង​​ព្រឹ​ត្តិ​ការណ៍​​ចលនា​សកល​នេះ​ គឺ​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី​​​ នឹង​ធ្វើ​ការ​បិទ​ភ្លើង​ដែល​មិន​​សំខាន់​មួយ​ចំនួន​​រយៈ​ពេល​ ២​ម៉ោង​ ចាប់​ពីម៉ោង​ ៨:៣០​នាទី​យប់​​ ដល់​ម៉ោង​ ១០​:៣០​ នាទី​យប់​​។​

«ទិវា​មួយ​ម៉ោង​​សម្រាប់​ភព​ផែន​ដី​​» ជា​ព្រឹត្តិ​ការណ៍​ដែល​ប្រារព្ធ​ឡើង​ជុំវិញ​សកល​លោក​ និង​មាន​ការ​ផ្តួច​ផ្តើម​ដោយ​អង្គការ​ មូល​និធិ​សកល​សម្រាប់​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ ហៅ​កាត់​ថា​ WWF​ (World​ Wide​ Fund​ for​ Nature​)​ ក្នុង​គោល​បំណង​បំផុស​ស្មារតី​ឲ្យ​ស្រលាញ់​ និង​គាំពារ​ ធនធាន​ធម្មជាតិ​ ជី​វៈចំរុះ​ និង​ចូល​រួម​ចលនា​កាត់​បន្ថយ​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​។​

- Advertisement -
សណ្ឋាគារ ហ៊ីម៉ាវ៉ារី រៀបចំកម្មវិធី «ទិវាមួយម៉ោងសម្រាប់ភពផែនដី» រូបថតកាលពីឆ្នាំ២០១៩

ជា​រៀង​រាល់​ថ្ងៃ​យើង​ក៏​បាន​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​យើង​ ហេតុ​ដូច​នេះ​ហើយ​ បាន​ជា​យើង​សម្រេច​ចិត្ត​ចូល​រួម​ចលនា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ជារៀង​រាល់ឆ្នាំ​។​  ភ្ញៀវ​ បុគ្គលិក​ និង​ថ្នាក់​ដឹក​នាំ​របស់​សណ្ឋាគារ​ ហ៊ីម៉ា​វ៉ារី​ បាន​បង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្រលាញ់​ និង​គាំពារ​ធន​ធាន​ធម្ម​ជាតិ​។ ​ហើយ​នេះ​ជា​លើក​ទី៦​ ដែល​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី​ បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ចលនា​សកល​ «ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី»​។​

អំពូលសូឡានៅក្នុងសួនច្បារសណ្ឋាគារ ហុីម៉ាវ៉ារី

វា​បាន​ក្លាយ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​ពួក​យើង​ជា​រៀង​រាល់​ឆ្នំា​ក្នុង​ការ​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​ធម្មជាតិ​ ហើយ​យើង​ជឿ​ជាក់​ថា​ យើង​ទាំង​អស់គ្នា​នឹង​បន្ត​ចូល​រួម​ចំណែក​សកម្ម​​ភាព​​ផ្សេង​ៗ ​ក្នុង​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​របស់​យើង​៕​​

រូបថតដោយ៖ សាគូរ៉ា និងសហការី