ស្បែកជើងម៉ាក Wakai ផលិតផលរបស់ប្រទេសជប៉ុន ចូលមកដល់ទីផ្សារកម្ពុជា

ភ្នំពេញ​៖​ Wakai​ ជា​ម៉ាក​ស្បែក​ជើង​ដែល​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិ​ជប៉ុន​ និង​ជា​ម៉ាក​ដែល​ល្បី​ល្បាញ​ជាង​១០​ឆ្នាំ​​មក​ហើយ​​ នៅ​ឯ​ប្រទេស​សិង្ហបុរី​ ឥណ្ឌូ​នេស៊ី​ និង​ម៉ាឡេស៊ី​។​​ Wakai​ ត្រូវ​បាន​ផលិត​ និង​រចនា​ឡើង​ដោយការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​គុណ​ភាព​ ផា​សុ​ក​ភាព​ ភាព​ច្នៃ​ប្រឌិត​ និង​តម្លៃ​សមរម្យ​។​

ថ្មី​ៗ​នេះ​ Wakai​ បាន​មាន​​វត្ត​មាន​នៅ​លើ​​ទីផ្សារ​កម្ពុជា​។​ ខណៈ​ពេល​ទើប​តែ​​ចាប់​ផ្ដើម​ដំណើរ​ការ​បើក​ហាង​របស់​ខ្លួន​ជា​​លើក​ដំបូង​ម៉ាក​​ស្បែក​ជើង​ Wakai​ ត្រូវ​បាន​ទទួល​ស្គាល់​ និង​កោត​សរសើរ​យ៉ាង​​ច្រើន​ ពី​តារា​ភាព​យន្ត​ និង​បុគ្គល​ល្បីៗ​ ថា​ជា​ស្បែក​ជើង​ដែល​មាន​តម្លៃ​សម​រម្យ​ ងាយ​ស្រួល​ពាក់​ និង​មាន​ម៉ូត​ទាន់​សម័យ​ សក្ដិ​សម​សម្រាប់​យុវវ័យ​។

តារា​សម្តែង​ស្រស់​សង្ហា​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ «​កំណត់​ហេតុ​ស្នេហ៍​»​ ដែល​កំពុង​តែចាក់​បញ្ចាំង​នៅ​លើ​ស្ថា​នីយ៍​ទូរទស្សន៍​ My​ TV​ លោក​ ចា​ ​ដេត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្បែក​ជើង​ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​តុប​តែង​ខ្លួន​។ ​ស្បែក​ជើង​មិន​ត្រឹម​តែ​បន្ថែម​នូវ​ភាព​ទាក់​ទាញ​ និង​ស្រស់​សង្ហា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ក​ត្តា​ ដែល​ជម្រុញ​ឲ្យ​មាន​អារម្មណ៍​ល្អ​ និង​មាន​ទំនុក​ចិត្ត​ក្នុង​ពេល​បំពេញ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ផង​ដែ​រ​។​​

លោក​ ចា​ ដេត​ បាន​​លើក​ឡើង​​​​ថា​៖​​ «នៅ​ពេល​ដែល​ខ្ញុំ​ពាក់​ស្បែក​ជើង​ Wakai​ គឺ​វា​ស្រួល​ពាក់​ ដោយ​សារ​វា​ស្រាល​ ស្បែក​ទន់​ បាត​ស្បែក​ជើងល្អ​ នៅ​ពេល​ដែល​ពាក់​ចូល​ទៅ​​មិន​ឈឺ​ជើង​ បើ​និយាយ​ពី​ម៉ូត​វិញ​ គឺ​ទាន់​សម័យ​ហើយ​អាច​ពាក់​ជា​មួយ​ខោ​អាវ​ច្រើន​ប្រភេទ​»។​

លោក​ Clemence​ Tan​ ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Henry​ Allen​ Marketing​ ដែល​បាន​នាំ​ចូល​ផ្ដាច់​មុខ​ស្បែកជើង​​ម៉ាក​ Wakai​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ចំណុច​ដែល​នាំឲ្យ​ Wakai​ មាន​ភាព​លេច​ធ្លោ​ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ គឺ​ដោយ​សារ​តែ​ Wakai​ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​យុវវ័យ​ ហើយ​វា​បាន​កើត​ចេញ​ពី​ការ​សម្រិត​សម្រាំង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​វិញ្ញាណ​នៃ​ជន​ជាតិ​ជប៉ុន​។​ គិត​ពី​ឆ្នាំ​២០១២​ មក​ដល់​ឆ្នាំ​២០១៧​ ស្បែកជើង​ Wakai​ ចំនួន​១.៨​លានគូរ​ ត្រូវ​បាន​លក់​នៅ​លើទី​ផ្សារ​ ហើយ​លើស​ពីនេះ​ទៅ​ទៀត​ជន​ជាតិ​ឥណ្ឌូ​នេស៊ី​មួយ​នាក់​ក្នុង​ចំណោម​ ១៤៥នាក់​ គឺ​ជា​ម្ចាស់​នៃ​ម៉ាក​​ស្បែក​ជើង​ Wakai​។​

លោក​ Clemence​ Tan​​ បាន​​លើក​ឡើង​​​ថា​​៖ «Wakai​ រំពឹង​យ៉ាង​មុត​មាំ​ថា​នឹង​អាច​ប្រកួត​ប្រជែង​ ហើយ​ក្លាយ​ជាម៉ាក​ស្បែក​ជើង​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»។​

នៅ​ក្នុង​ឱកាស​បើក​សម្ភោធ​ហាង​ Wakai​ ជាន់​ផ្ទាល់​ដី​បរិវេណ​ផ្សារ​ទំនើប​ អ៊ី​ អ៊ន​​​​​​​​​​​ ម៉ល​ សែន​ សុខ​។ ​Wakai ​បាន​ផ្តល់​ជូ​​ន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ទៅ​ ២០%​ ចាប់​ពីថ្ងៃទី​១៥​ ខែមីនា​ រហូត​ដល់​ថ្ងៃទី​១៨​ ខែ​មេសា​ ឆ្នាំ​២០២០​៕

រូបថតដោយ៖ សហការី