ខួបគម្រប់១៥ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

357

ភ្នំពេញ៖ បើ​គិត​ត្រឹម​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០០៥​ រហូត​មកទល់​នឹង​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន ​(MJQE)​ និង​ មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ (Aii)​ មាន​អាយុកាល១៥ឆ្នាំ​ ដែលបង្កើត​ឡើងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ​ដោយផ្តោតសំខាន់ទៅលើវិស័យ​អប់រំ សុខភាព ​សហគមន៍ និងសង្គម ព្រមទាំង​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​យ៉ាង​ធំ​ទូលំទូលាយ​នៅ​កម្ពុជា​។

បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ពន្ធដ៏រឹងមាំ​របស់ក្រុមហ៊ុន​ ម៉េ​ងលី​  ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន (MJQE) កំពុងរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្មជាចម្បង។​

- Advertisement -

ចាប់តាំងពីថ្ងៃបង្កើត រហូតមកទល់សព្វថ្ងៃនេះ កំណើនសិស្សានុសិស្សសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ បានកើនរហូតដល់​ចំនួនជាង៨,០០០នាក់ នៅដើមឆ្នាំ២០២០ នេះ។ រាល់សិស្សានុសិស្សសិក្សានៅមជ្ឈមណ្ឌល មិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីប៉ុណ្ណោះទេ ថែមទាំង​ទទួលបានបំណិនជីវិត ការអប់រំតាមរយៈសកម្មភាពសប្បាយៗ​នៅក្នុងថ្នាក់ និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងឈានមុខគេនៅកម្ពុជា​។ ជាពិសេស ​មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ យកចិត្តទុកដាក់ទៅលើការបង្រៀនដោយផ្សារភ្ជាប់ជាមួយនឹង​ការអនុវត្តជាក់ស្ដែង ព្រមទាំងការប្រកួតប្រជែងចំណេះដឹង​តាមរយៈកម្មវិធីដូចជា​សកម្មភាព​​ប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ.គួច ​ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ.គួច ការប្រកួតល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច ការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ម៉េងលី ជេ. គួច ការប្រកួតកីឡា ព្រមទាំងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត។

លើសពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោរពេញទៅដោយបុគ្គលិកសិក្សាជំនាញៗ ​គ្រូបង្រៀនទាំង​ជនជាតិខ្មែរ និងបរទេស ពោរពេញទៅដោយបទពិសោធន៍ គរុកោសល្យ សុជីវធម៌       វិជ្ជាជីវៈ និងជំនាញបង្រៀនច្បាស់លាស់ ​ស្របទៅតាមស្តង់ដារជាតិ និងអន្តរជាតិ​ នៅក្នុងសតវត្ស​​ទី២១។

មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសា​អង់គ្លេស ភាសាចិន និងភាសាថៃ ព្រមទាំង​ភាសាជាច្រើនទៀតនាពេលអនាគត។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ​ត្រូវបានទទួលស្គាល់​ជាមជ្ឈមណ្ឌលប្រឡងស្តង់ដា TOEFL iBT និងថ្នាក់បណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀន (TESOL House) ដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស។

សូមជម្រាបថា​ ​បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ មាន​៦សាខាធំៗ នៅក្នុងរាជធានីភ្នំពេញ។ ទាំង ៦សាខានោះរួមមាន​៖

១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ២២ ១២ ២២

២. សាខាទួលគោក ស្ថិតនៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)​។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៥ ៩៦ ៦៦

៣. សាខាចាក់អង្រែ ស្ថិតនៅ​អគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល)។  ​​​​​​​​​​​​​​​​​​ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៦ ០៣ ៣៣

៤. សាខាចោមចៅ​ ស្ថិតនៅអគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩១ ៤៨ ៨៨

៥. សាខាផ្សារថ្មី ស្ថិតនៅអគារលេខ១C និង១៣D ផ្លូវ៥៣ កែង១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៩ ៩០ ៣៦

៦. សាខាជ្រោយចង្វារ ស្ថិតនៅអគារលេខ១៥៨JKLM ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៧ ៧២ ៧៧

គួររម្លឹកថា ក្រៅពីសាខាខាងលើនេះ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ​នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និង២៥ខេត្តក្រុង​ទូទាំងប្រទេស នេះបើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ៕​

រូបភាពដោយ៖ សហការី