ចក្ខុវិស័យទេសចរណ៍ម៉ាឡេស៊ី ឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី សហការជាមួយស្ថានទូតម៉ាឡេស៊ី បានប្រគល់និមិត្តសញ្ញា VMY2020 ដល់រ៉ឺម៉កម៉ូតូនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។  តុកតុកនឹងបង្ហាញរូបសញ្ញាដើម្បីទាក់ទាញប្រជាជនកម្ពុជា និងចាប់អាម្មណ៍ទៅទស្សនាប្រទេសម៉ាឡេស៊ី។​

អ្នកនាង​ Nor Shazly Bin Azmi ជំនួយការនាយកជាន់ខ្ពស់នៃស្ថានទូតម៉ាឡេស៊ី​ និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ​​ឯកឧត្តម Eldeen Husaini Mohd Hashim ថតរូបជុំគ្នាជាមួយនឹងក្រុមការងារ

ក្នុងឆ្នាំ២០២០នេះ ប្រទេសម៉ាឡេស៊ី មានព្រឹត្តិការណ៍ធំៗ ជាច្រើនដើម្បីទទួលភ្ញៀវទេសចរបរទេស ហើយភ្ញៀវទេសចរអាចរៀបចំគម្រោងរបស់ពួកគាត់ទៅកម្សាន្តប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលដែលមានព្រឹត្តិការណ៍ទាំងនោះកើតឡើង។ ​ភ្ញៀវទេសចរអាចចូលរួមទស្សនាដោយសេរី​ ទៅតាមព្រឹត្តិការណ៍ដែលមានជារៀងរាល់ខែ​នៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះដែរប្រទេសម៉ាឡេស៊ីបានដាក់គោលដៅថា ឆ្នាំ២០២០នេះ នឹងទាក់ទាញភ្ញៀវទេសចរឲ្យបានចំនួន ៣០លាននាក់ និងរកចំណូលឲ្យបានចំនួន ១០០ពាន់លានរីងហ្គីត ពីវិស័យទេសចរណ៍។ ដើម្បី​សម្រេចគោលដៅនេះប្រទេសម៉ាឡេស៊ី បានបង្កើតយុទ្ធនាការមួយហៅថា «ចក្ខុវិស័យម៉ាឡេស៊ីឆ្នាំ២០២០»។ ក្រុមប្រឹក្សាទេសចណ៍ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មានគម្រោងដាក់គោលដៅទទួលយកភ្ញៀវទេសចរ​កម្ពុជាទៅកម្សាន្តប្រទេសម៉ាឡេស៊ីឲ្យបាន​ចំនួន ៩៩.០០០នាក់ ក្នុងឆ្នាំ២០២០នេះ។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ​​ឯកឧត្តម Eldeen Husaini Mohd Hashim ក៏បានលើកឡើងផងដែរថា «បច្ចុប្បន្នអាកាសចរណ៍ដែលប្រជាជនកម្ពុជា អាចធ្វើដំណើរត្រង់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីមានចំនួច ៣ក្រុមហ៊ុនដូចជា​ Malaysia Airlines​ Air Asia​ ហើយនិង Malindo Air ដែលពួកគាត់តែងតែមានយុទ្ធនាការលក់ក្នុងតំម្លៃពិសេសរាល់ការកក់ទុកមុនជារៀងរាល់រដូវកាលផងដែរ។​»

អ្នកនាង​ Nor Shazly Bin Azmi ជំនួយការនាយកជាន់ខ្ពស់នៃស្ថានទូតម៉ាឡេស៊ី ​ក៏បានប្រាប់ឲ្យដឹងដែលថា «ភ្ញៀវទេសចរអាចធ្វើដំណើរដោយខ្លួនឯងក៏បាន​ ដោយចូលមើលគេហទំពរ័ www.malaysia.travel ដែលមានពត័មានស្តីអំពីតំបន់ទេសចរណ៍ជាច្រើនដែលអាចអោយភ្ញៀវទេសចរ រៀបចំដំណើរកំសាន្តរបស់ពួកគាត់បានយ៉ាងងាយស្រួល។​​​ ភ្ញៀវទេសចរក៏អាចទំនាក់ទំនងទៅក្រុមហ៊ុនទេស​ទេសចណ៍មួយចំនួនក្នុងទីក្រុងភ្នំពេញ ដែលនៅជិតលោកអ្នកសំរាប់ការទិញកញ្ចាប់សេវាកម្មទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ីបានផងដែរ»៕

រូបភាពដោយ៖ សហការី