ECCO ម៉ាកល្បីរបស់ដាណឺម៉ាកបានបើកសម្ពោធជាផ្លូវកាលពីថ្មីៗនេះ

432

ភ្នំពេញ៖ ECCO ជាម៉ាកស្បែកជើងរបស់ប្រទេសដាណឺម៉ាក ដែលមានភាពល្បីសុះសាយពាសពេញពិភពលោក បានបើកហាងដំបូងរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នៃការបើកសម្ពោធជាផ្លូវការដែលមានរយៈពេល ២ម៉ោងនេះ បានបង្ហាញនូវផលិតផលស្បែកជើងម៉ូតចុងក្រោយយ៉ាងស្រស់ស្អាត និងគួរជាទីចាប់​ចិត្តជូនដល់ភ្ញៀវកិត្តិ​យស ​បណ្តាអ្នកចូលរួម និងអ្នកសារព័ត៌មានជាច្រើននាក់ទៀត ឲ្យបានឃើញកាន់តែច្បាស់ពីភាពអស្ចារ្យា និងទាន់សម័យនៃផលិតផលមួយនេះ។

ការតាំងលក់ដំបូងដែលផ្អែកលើគោលគំនិត Prime Outlet ថ្មីរបស់ ECCO ត្រូវបានបង្កើតឡើងយ៉ាងពិសេស​ និងសម្រិតសម្រាំងដោយផ្តល់ជូននូវគ្រប់ផលិតផលរបស់ ECCO ដែលមានគុណភាពខ្ពស់ ធន់ ស្វិត ជាប់ និងប្រើប្រាស់បានយូរអង្វែង ហើយស័ក្តិសមបំផុតសម្រាប់បុរស​​ និងស្រ្តីទាំងឡាយ។

- Advertisement -

ហាង​ត្រូវបានតុបតែងឡើងដើម្បីធ្វើការរួមបញ្ចូលគ្នារវាង ភាពស្អាត សាមញ្ញឥតខ្ចោះ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើន​ដោយប្រើប្រាស់សំភារៈលំនាំបែបប្រទេសតំបន់ អឺរ៉ុបខាងជើងស្របទៅនឹងគោលគំនិតរបស់ម៉ាក ECCO។

លោក ពុម្ព សូរិយា នាយកគ្រប់គ្រងនៅកម្ពុជាបានលើកឡើងថា «ខ្ញុំពិតជាមានសេចក្តីរំភើបខ្លាំងណាស់ ដែលបាននាំមកនូវផលិតផលថ្មី និងបានស្វាគមន៍អតិថិជនថ្មី និងអតិថិជនដែលតែងតែគាំទ្រហាងថ្មីរបស់យើងនៅពេលនេះ ហើយខ្ញុំជឿជាក់ថា យើងនឹងក្លាយទៅជាផ្នែកមួយដ៏ជោគជ័យ នៃបរិយាកាសអាជីវកម្មក្នុងស្រុករបស់យើងជាក់ជាពុំខានឡើយ។»

អាជីវកម្មដែលគ្រប់គ្រងបែបលក្ខណៈគ្រួសារផ្តោតលើសិល្បៈហត្ថកម្ម ផលិតករដាណឺម៉ាកបានធ្វើការប្រមូលផ្តុំ ចំណេះដឹងខាងផ្នែក សិល្បៈហត្ថកម្ម និងជំនាញដ៏មានតម្លៃរបស់ខ្លួនអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ក្រុមហ៊ុនបានទទួលជោគជ័យក្នុងការជំរុញការច្នៃប្រឌិតថ្មី បង្កើតរោងចក្រផលិត​ស្បែក​ជើង ​និងផលិតផលស្បែកផ្ទាល់របស់ខ្លួន គ្រប់គ្រងខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯងសឹងតែ ១០០% ដើម្បីធានាអោយបាននូវគុណភាពដ៏អស្ចារ្យា។ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលិតផលស្បែក ដែលមានគុណភាពខ្ពស់ និងផ្តល់ជូននូវផាសុខភាពប្រកបដោយភាពច្នៃប្រឌិតរបស់ ECCO ​ផ្តល់ជូននូវផលិតផលជាច្រើនសម្រាប់ក្រុមគ្រួសារទាំងមូល។

ECCO គឺជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោកដែលរួមបញ្ចូលម៉ូត និងផាសុខភាពនៅក្នុងផលិតផលតែមួយ។ ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេស ដែលសមត្រូវនឹងជើងគ្រប់ពេលដែលពាក់ និងធ្វើពីស្បែកដែលមានគុណភាពខ្ពស់។​ ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដែលគ្រប់គ្រង និងកាន់កាប់គ្រប់ដំណាក់កាលនៃ   សង្វាក់ផលិតកម្ម ដែលធ្វើពីស្បែកចាប់ពីដំណាក់កាលផលិត រហូតដល់ដំណាក់កាលដាក់លក់លើទីផ្សារ។ ផលិតផល ECCO ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ៩៩ ទូទាំងពិភពលោក និងមានហាងផ្ទាល់ខ្លួនរហូតដល់ជាង ២,២៥០កន្លែង និងមានកន្លែងលក់រហូតដល់ ១៤,០០០កន្លែងទូទាំងពិភពលោក។ ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារ ដែលត្រូវបានបង្កើតឡើងនៅប្រទេសដាណឺម៉ាក (Denmark) នៅឆ្នាំ១៩៦៣ និងមានបុគ្គលិករហូតដល់ ២១,៣០០នាក់ទូទាំងពិភពលោក។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ group.ecco.com​៕

រូបថតដោយ៖ សហការី