ពិព័រណ៍សៀវភៅ​ Big Bad Wolf Book​ 2020 ភ្នំពេញបានបើកសម្ពោធ

327

ភ្នំពេញ៖​ ថ្ងៃព្រហស្បតិ៍​ ទី៩ ខែមករា​ ឆ្នាំ២០២០​ – ពិព័រណ៍សៀវភៅ​ Big Bad Wolf Book​ បានបើកដំណើរការ​ជរៀង​រាល់ថ្ងៃចាប់​ពីម៉ោង​ ៩ព្រឹក​ រហូតដល់ម៉ោង​ ១២អធ្រាត្រ​ ចាប់ពី​ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២០​ ដល់ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០​ នៅផ្សារបុរីរុងរឿង​ ដែលស្ថិតនៅក្នុង​ ខណ្ឌជ្រោយចង្វារ។

ការចូលរួម​ទស្សនា​ពិព័រណ៍​សៀវភៅនេះ​ គឺពុំគិត​ថ្លៃនោះទេ​​ ហើយនិង​មា​ន​ការអញ្ជើញ​ចូលរួម​ពីឯក​ឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ជាភ្ញៀវកត្តិយស​ក្នុងពិធី​បើកសម្ភោធ​ជាផ្លូវការ​ដើម្បីបង្ហាញ​ពីការចូលរួម​គាំទ្រ​ ពិព័រណ៍សៀវភៅ​ Big Bad Wolf Book​ ដែលរៀបចំធ្វើ​ឡើងជាលើកដំបូង​ នៅក្នុងប្រទេសកម្ពុជា។​

- Advertisement -

ពិព័រណ៍សៀវភៅ​ Big Bad Wolf Book​ បាននាំយកមក​នូវសៀវភៅអង់គ្លេសថ្មីៗ​ ចំនួន​ ១លានក្បាល​ មកដាក់លក់​បញ្ចុះតម្លៃចាប់ពី​ ៥០%​ រហូតដល់​ ៩០%​ ក្នុងនោះមាន​សៀវភៅ​ជាច្រើន​ប្រភេទ​រួមមានដូចជា​ សៀវភៅ​សម្រាប់កុមារ​ សៀវភៅប្រលោមលោក​ សៀវភៅរឿងពិត​ សៀវភៅលក់ដាច់បំផុត​ សៀវភៅប្រលោម​លោកបែបវិទ្យាសាស្រ្ត​ សៀវភៅស្នេហា​ សៀវភៅ​អភិវឌ្ឍន៍ខ្លួនឯង​ សៀវភៅក្រាហ្វិក​ សៀវភៅអាជីវកម្ម​  សៀវភៅស្ថាបត្យកម្ម​ សៀវភៅរចនា​ និងសៀវភៅជាច្រើនប្រភេទទៀត​។

លោកអ្នក​អាចទិញសៀវភៅ​ទាំ​ងនោះបាន​ តាមរយៈ​ការទូទាត់ជាលុយសុទ្ធ​​ ប្រើកាត​​ ឥណទាន​ ឬក៏​ ប្រើកាតឥណពន្ធ​។ អ្នកចូលរួមទស្សនា​ ត្រូវបានលើកទឹកចិត្ត​ ឲ្យមកចូលរួមទស្សនា​ពិព័រណ៍ច្រើនដង​ ដោយហេតុថា​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ នឹងមាន​សៀវភៅ​ចូលថ្មី​ដាក់លក់ជានិច្ច​ ក្នុងរយ:ពេល​ ១២ថ្ងៃ​នៃការពិធីពិព័រណ៍សៀវភៅនេះ។​ ក្រុមហ៊ុនសែលកាត​ ដែលជាដៃគូរសហការ​ផ្នែកទូរគមនាគមន៍​របស់ពិព័រណ៍​ Big Bad Wolf Sale​ នៅទីក្រុងភ្នំពេញ​ ឆ្នាំ២០២០ នឹងមានស្តង់​ពិព័រណ័ផ្ទាល់​ខ្លួនមួយសម្រាប់​ ផ្តល់ការកំសាន្ត​ ដល់អ្នកចូលរួម​ផងដែរ។​

សៀវភៅវេទមន្ត​ “Magical Books”​ គឺជាសៀវភៅ​ដ៏សំខាន់​មួយប្រភេទ​  នៅក្នុងពិព័រណ៍​សៀវភៅនេះ។​ ក្នុងនាមជា​អ្នកនាំចូលផ្តាច់មុខ​ នៅតំបន់អាស៊ី​ ពិព័រណ៍សៀវភៅ​ Big Bad Wolf Book Sale​ សង្កេតឃើញថា​ សៀវភៅប្រភេទ​នេះ​ គឺល្អបំផុតសម្រាប់​ឪពុកម្តាយ​ ដែលមានកូន​ប្រុសស្រី​ចាប់ពីអាយុ​ ១ឆ្នាំ​ ដល់​ ៦ឆ្នាំ​ ក្នុងការចាប់ផ្ដើម​រៀនអាន​សៀវភៅ។​ សៀវភៅវេទមន្ត​ គឺជាសៀវភៅ​ ដែលផលិតឡើង​ដោយរួមបញ្ចូល​នូវបច្ចេកវិទ្យា​ Augmented Reality​ (AR)​  ដែលអនុញ្ញាត​ឲ្យកុមារ​ មានសកម្មភាព​ឆ្លើយឆ្លង​​ រៀន​ និងអានសៀវភៅ​ក្នុងពេលតែមួយ។​

សៀវភៅនេះ​ នឹងជួយលើកទឹកចិត្ត​ឲ្យកុមារ​ មានការ​ចាប់អារម្មណ៍​លើការអានសៀវភៅ​ ហើយសៀវភៅនេះ​ នឹងធ្វើឲ្យ​កុមារមានទម្លាប់​ក្នុងការអានសៀវភៅ​ផងដែរ។​ ឪពុកម្តាយ​ ឬអាណាព្យាបាល​អាចជ្រើសរើសសៀវភៅ​ សម្រាប់កូនៗ​របស់ខ្លួនដូចជា៖​  Little Red Riding Hood,​ Let’s Learn Alphabet ABC,​ as well as Disney titles like Disney​ Frozen:​ A Sleepover Party​, and educational​ titles like ABC​ Fun With Mickey។​

លោក Andrew Yap ​សហស្ថាបនិកពិព័រណ៍​ Big Bad Wolf Books ​បានថ្លែងថា​ «យើងមិនមែន​ គ្រាន់តែជាពិព័រណ៍​សៀវភៅនោះទេ។​ យើងចាត់ទុក​ខ្លួនយើង​ជាស្ថាប័នមួយ​ដែលធ្វើយុទ្ធនា​ការដើម្បីលើ​កកម្ពស់​អក្ខរកម្ម​ភាសាអង់គ្លេស។​ បេសកម្មចម្បងរបស់យើង​  គឺដើម្បី​ផ្លាស់ប្តូរពិភពលោក​ ជាមួយសៀវភៅមួយក្បាល​ ក្នុងមួយម្តងដោយធ្វើឲ្យ​ប្រាកដថា​ សៀវភៅរបស់យើង​ មានតម្លៃសមរម្យ​ និងអាចរកទិញបាន​ សម្រាប់មនុស្សគ្រប់រូប។​ មានមនុស្ស​ច្រើន​ ណាស់ដែល​គ្មានលទ្ធិភាព​ក្នុ​ងការទទួល​បានសៀវភៅ​ ដោយសារតែ​តម្លៃរបស់សៀវភៅ។​ វាពិតជាគួរ​ឲ្យសោកស្តាយណាស់​ ព្រោះតាមរយៈការអានសៀវភៅ​ អាចផ្លាស់ប្ដូរ​ ជីវិតរបស់​​មនុស្ស​ និងជួយជម្រុញឲ្យ​ពួកគេព្យាយាម​សម្រេចនូវ​ក្តី​ស្រមៃរបស់ខ្លួន។»​

Big Bad Wolf Books​ ត្រូវបានបង្កើតឡើង​នៅក្នុងឆ្នាំ២០០៩​ ដោយស្ថាបនិក​ជនជាតិម៉ាឡេស៊ី​ ចំនួន២រូប​ ដើម្បី​អាចឲ្យប្រជាជន​ម៉ាឡេស៊ី​ អាចទទួលបាន​ សៀវភៅភាសាអង់គ្លេស​ ដែលមានគុណភាព​ខ្ពស់ក្នុងតម្លៃសមរម្យ។​ នៅក្នុងឆ្នាំ២០១៦​ ពិព័រណ៍សៀវភៅនេះ​ បានចាប់ផ្តើមរៀបចំ​ធ្វើឡើងនៅ​ក្រៅប្រទេស​ ដើម្បីធានាថា​មនុស្សគ្រប់រូប​ មានលទ្ធិភាព​ក្នុងការទទួល​បានសៀវភៅកាន់តែច្រើន​ តាមដែលអាចធ្វើបាន។​ នៅក្នុងឆ្នាំ២០១៩​ ពិព័រណ៍នេះ​ ត្រូវ​បានរៀប​ចំធ្វើឡើង​នៅក្នុងទីក្រុងចំនួន​៣២​ នៅក្នុងប្រទេសចំនួន១០​  ក្នុងតំបន់អាស៊ីអាគ្នេយ៍​​ អាស៊ីភាគ​​ ខាងត្បូង​ មជ្ឈឹមបូព៌ា​ និងបានអាចទាក់ទាញ​អ្នកចូលរួមច្រើនជាង​ ៥លាននាក់។​

លោក​ អ៊ុក ចាន់ដារ៉ា​​ អ្នកនាំពាក្យ​ពិព័រណ៍សៀវភៅ​ Big Bad Wolf Book​ Sale Phnom Penh​ 2020​ មាន​ប្រាប់ឲ្យដឹងថា​ «នេះគឺជាមោទនភាព​មួយរបស់ប្រជាជន​កម្ពុជា​ ដែលពិព័រណ៍​សៀវភៅធំ​ជាងគេលើពិភពលោក​ បានរៀបចំ​ធ្វើឡើងនៅក្នុង​ទីក្រុងភ្នំពេញ​នាពេលនេះ គឺជាឱកាសដ៏ល្អមួយ​សម្រាប់ប្រជាជនកម្ពុជា​ ក្នុងការអភិវឌ្ឍន៍​ជំនាញ​ និងចំណេះដឹងរបស់ខ្លួ​នតាមរយ:ការអានសៀវភៅ។​ ទន្ទឹមនឹងនេះ​ វានឹងបង្កើត​ទម្លាប់ក្នុងការអាន​ សៀវភៅ​ ដល់កុមារ ​  តាំងពីក្មេងវ័យ។​ តម្រូវការសៀវភៅអង់គ្លេស​កាន់តែច្រើនឡើងៗ​ នៅក្នុងស្រទាបយុវវ័យ​ ជំនាន់ថ្មី​ គឺជា​កម្លាំងជំរុញ​ផែនការរបស់យើង​​ក្នុងការនាំយក​ពិព័រណ៍សៀវភៅនេះមកកាន់ប្រទេសកម្ពុជា។»​

លោក​ អ៊ុក​ ចាន់ដារ៉ា​ បន្តទៀតថា​ «ក្នុងបរិបទ​បច្ចុប្បន្ននេះ​ ដើម្បីឲ្យ​ប្រជាជនកម្ពុជា​អាចរីកចម្រើន​នៅក្នុងសេដ្ឋកិច្ច​សកលភាវូបនីយកម្ម​ និងដើម្បីអាច​ឲ្យប្រទេសកម្ពុជា​ អភិវឌ្ឍធនធាន​មនុស្សរបស់​ខ្លួនបានឆាប់រហ័សនោះ​ យើងត្រូវ​បន្តធ្វើការឆ្ពោះ​ទៅរកការ​ធានាឲ្យបានថា​ មនុស្សជំនាន់ក្រោយ​ ទទួលបាន​នូវធនធាន​ចំណេះដឹង​ដែលចាំបាច់​ ដើម្បី​កែលម្អ​អនាគតរបស់ខ្លួន​ ក៏ដូចជា​អនាគត​នៃប្រទេសជាតិផងដែរ។»​

ស្របតាម​គោលការណ៍​របស់ពិព័រណ៍​សៀវភៅ​ដែលជឿជាក់​ថាមនុស្សគ្រប់រូប​ គួរតែមាន​លទ្ធភាព​ទទួលបាន​សៀវភៅ​ភាសាអង់គ្លេស​ ដែលមានគុណភាព​ មិនថាពួក​គេស្ថិតនៅ​ក្នុ​ងស្ថានភាព​បែបណានោះទេ។​ ពិព័រណ៍​សៀវភៅ​ Big Bad Wolf Book Sale Phnom Penh 2020​ បានសហការជាមួយ​ បណ្ណាល័យបញ្ញវន្ត​ និងបណ្ណាល័យ​កណ្តាលរបស់ក្រសួងអប់រំ​ យុវជន​ និងកីឡា​ ជាដៃគូសម្រាប់កម្មវិធី​នេះ ក្នុងទំនួលខុសត្រូវចំពោះ​សង្គម​ (CSR)​  របស់ខ្លួនដែលមាន​ឈ្មោះថា​ Red Readerhood​ ដើម្បីបរិច្ចាគសៀវភៅ​ ឲ្យទៅអ្នកដែលខ្វះខាត។​ អ្នកចូលរួម​ ត្រូវ​បាន​ លើកទឹកចិត្ត​ឲ្យបរិច្ចាគសៀវភៅនៅបញ្ជ​រ Red Readerhood​ ដែលមានទីតាំងបន្ទាប់ពី​ បញ្ជរគិតលុយ​ នៅក្នុង​សាលពិព័រណ៍។​ សម្រាប់​គំនិតផ្តួចផ្តើម​នៅក្នុងកម្មវិធី​  Red Readerhood​ នេះ​ ពិព័រណ៍សៀវភៅ​  Big Bad Wolf Book Sale​ សន្យាថា​នឹងបរិច្ចាគសៀវភៅចំនួន​ ៥០០ក្បាល​ ពីលើការបរិច្ចាគ​ ដែលប្រមូលបាន​នៅក្នុងកម្មវិធីពិព័​រ​ណ៍។

​អ្នកចូលរួមទាំងអស់​ អាចធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ពិព័រណ៍សៀវភៅ​ បានយ៉ាងងាយស្រួល​ជាមួយក្រុម​ហ៊ុនដឹងជញ្ជូន​ Grab​ ដែលជាដៃគូរ​ផ្លូវការរបស់យើង​  ជាមួយការ​ផ្ដល់ជូន​យ៉ាងពិសេស។​ សម្រាប់​អតិថិជន​ថ្មីរបស់​ Grab​ ទទួលបានការចុះតម្លៃ​ ៦០០០រៀល​ សម្រាប់ការធ្វើដំណើ​រ​ ៣លើកដំបូង​​ដោយប្រើលេខកូដបញ្ចុះតម្លៃ​ “BBW”។​ សម្រាប់អតិថិជន​ដែលធ្លាប់ប្រើប្រាស់សេវា​ Grab​ អាចប្រើប្រាស់​លេខកូដបញ្ចុះតម្លៃ​ “BBW20”​ ដើម្បីទទួលបាន​ការបញ្ចុះតម្លៃ​ ២០%​ សម្រាប់ការជិះ​ ២ដង​ (ការបញ្ចុះ​តម្លៃខ្ពស់បំផុត​គឺត្រឹម​ ៦០០០រៀល​ ក្នុងមួយជើង​)។​ លេខកូដ​បញ្ចុះតម្លៃ​នេះមានសុពល​ភាពចាប់ពីថ្ងៃទី៩​ ខែមករា​ រហូតដល់ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០។​

អ្នកអ្នកចូល​រួមទស្សនា​​ពិព័រណ៍សៀវភៅ​ អាចស្វែង​រកអាហារពេលព្រឹក​ ឬអាហារសម្រន់​មានដូចជា​កា​ហ្វេ​​ នំផ្អែម​ និងអាហារ​ជាច្រើន​ប្រភេទទៀត​ ដែលមាន​ដាក់លក់​នៅស្តង់កាហ្វេ​ Gloria Jean’s​ ដែលជា​ហាងកាហ្វេ ​ មានដើមកំណើត​នៅប្រទេសអូស្ត្រាលី។​  ហាងកាហ្វេ​នេះនឹងមាន​វត្តមាន​នៅ​ក្នុងពិព័រណ៍​សៀវភៅ​ Big Bad Wolf Book​ ដើម្បីបំម្រើ​ជូនទៅតាមសេចក្ដី​ត្រូវការរបស់​ លោកអ្នក​ ជាមួយតម្លៃយ៉ាង​សមរម្យបំផុត។​

ដើម្បីទទួល​បាន​អត្ថប្រយោជន៍​កាន់តែពិសេស​ និងព័ត៌មាន​បញ្ចុះតម្លៃ​លើសៀវភៅថ្មីៗ​ នៅក្នុងពិព័រណ៍​សៀវភៅ​​ Big Bad Wolf Book​ អ្នកអាច​ចុះឈ្មោះ​ចូលជាសមាជិក​ Wolf Pack​ តាមរយៈ៖​https://bigbadwolfbooks.com/

បណ្តាញសង្គមរបស់ Big Bad Wolf
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Hashtag ផ្លូវការ៖ #BBWPhnomPenh2020

រូបភាពដោយ៖ សហការី