បុរី អាម៉ូរី ៧មករា ចាប់ឆ្នោតផ្តល់រង្វាន់ពិសេសៗ ជាច្រើនជូនដល់អតិថិជន

375

ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ បុរី អាម៉ូរី ៧មករា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីដីឡូត៍ ឬក៏ទិញផ្ទះក្នុងកំឡុងពេលប្រូម៉ូសិនពិសេស នៅឯភោជនីយដ្ឋាននាគក្រហមផ្លូវលេខ២៧១ ទល់មុខកាកក្របាទក្រហមកម្ពុជា។

កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជន យ៉ាងច្រើនកុះករ ដែលធ្វើអោយកម្មវិធីកាន់តែមានភាពអធឹកអធម។

- Advertisement -

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប សម្រាប់មនុស្ស ២​នាក់ ម៉ូតូ ZOOMER X ឆ្នាំ២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD ទូទឹកកក SAMSUNG ទូរទស្សន៍ SAMSUNG 55 អុីញ កង់ម៉ាក GIANT និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។

បុរី អាម៉ូរី ៧មករា បានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ និងបានវិនិយោគលើបុរី អាម៉ូរី ៧មករា។​ លើសពីនេះទៅទៀត អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ បុរី អាម៉ូរី ៧មករា គម្រោងផ្ទះ និងដីឡូត៍ មានការផ្តល់ជូនពិសេសដល់អតិថិជនដោយមានការបញ្ចុះតម្លៃរហូតដល់ ១២ភាគរយ ព្រមទាំងទទួល បានសាំងដល់ទៅ ១៥០០លីត្របន្ថែមទៀត។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បុរី អាម៉ូរី ៧មករា បានបើកការដ្ឋានសាង សង់ជាផ្លូវការនូវគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីរបស់ខ្លួននៅលើផ្ទៃដី ៣២ហិកតា ស្ថិត នៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវ ជាតិលេខ ៦A ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និង​ភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥។

បុរី អាម៉ូរី ៧មករា​ មានទីតាំងនៅលើតំបន់ ដែលបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមនុស្សរស់នៅច្រើនប្រជុំទៅដោយធនាគារ សាលារៀន និងមានអាជីវកម្មជាច្រើនបម្រើអោយការរស់នៅកាន់តែប្រសើរ។

ប្រភេទដីឡូត៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ ៥ម x ២០ម
ជម្រើសទី២ ដីទំហំ ១០ម x ២០ម
ជម្រើសទី៣ ដីទំហំ ២០ម x ៣០ម

ប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2

បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំនេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់ និងទូរស័ព្ទ​លេខ៖ ​០៧៨ ៩០៩​ ៩៩៩៕

រូបថតដោយ៖ សហការី និង សាគូរ៉ា