គ្លីនិក Absolute Health បាននាំយកបច្ចេកវិទ្យាទំនើបដើម្បីព្យាបាលការបង្កើតកោសិកាថ្មី និងពន្យារភាពចាស់ជូនដល់ប្រជាជនកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី30​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019 សិក្ខាសាលា​ស្តី​ពី​ការ​ព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ​ ​និង​ពន្យារ​ភាព​ចាស់​ ​ត្រូវ​បាន​គ្លីនិក​ពហុ​ព្យាបាល​ ​Absolute​ ​Health​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​រៀបចំ​ធ្វើឡើង​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​ក្រោម​អធិបតីភាពឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​និង​លោកជំទាវ​ ​តឹក​រ៉េ​ត​ ​កំ​រ៉ង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​​។​

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្សតាមរយៈវិធីកែប្រែទម្លាប់នៃការរស់នៅឱ្យបានត្រឹមត្រូវ និងរួមមានការធ្វើបទបង្ហាញ និងផ្តល់ការប្រឹក្សាយោបល់អំពីការស្តារនឹងថែរក្សាសុខភាព និងសម្ផស្ស ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងទទួលបានសញ្ញាបត្របញ្ជាក់គុណភាពពីស្ថាប័ននានាលើពិភពលោក ដើម្បីណែនាំអ្នកចូលរួម អនុវត្តការថែរក្សាសុខភាព និងសម្ផស្សឱ្យបានត្រឹមត្រូវ។

ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​បាន​ថ្លែងអំណរគុណ​ដល់​គ្លីនិក​ ​Absolute​ ​Health​ ​ដែល​បាន​ជ្រើសរើស​កម្ពុជា​ ​ដើម្បី​រៀបចំ​សិក្ខាសាលា​ ​ដ៏​មាន​អត្ថ​ប្រយោជន៍​នេះ​ឡើង​ ​ក្នុងការ​ចែករំលែក​ចំណេះដឹង​ ​និង​ស្វែងយល់​ពី​ការ​ព្យាបាល​បង្កើត​កោសិកា​ថ្មីនេះ​ឡើង​ដល់​អ្នកចូលរួម​​ក៏ដូចជា​ប្រជាជន​កម្ពុជាផងដែរ​។​

ឯកឧត្តម​បាន​លើកឡើងថា​៖ «នេះ​គឺជា​ឱកាស​មួយ​ដែលអាច​យើង​បាន​សិក្សា​ ​ស្វែងយល់​ ​ពី​ការ​ព្យាបាល​និង​បង្កើត​ឡើងវិញ​នូវ​កោសិកា​ថ្មី​ដើម្បី​ពន្យារ​ភាព​ចាស់​ ​ដែល​ខ្ញុំ​ជឿ​ថា​ការព្យា​បាល​បែបនេះ​មាន​លក្ខណៈ​ថ្មី​ចំពោះ​ប្រទេស​ ​និង​ប្រជាជន​កម្ពុជា​យើង​។ ​ខ្ញុំ​សង្ឃឹមថា​អ្នកចូលរួម​ ​នឹង​យកចិត្ត​ទុកដាក់​ ​ស្វែងយល់​ពី​ការ​ព្យាបាល​ថ្មីនេះ​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​វេជ្ជបណ្ឌិត​»​។​

ឯកឧត្តម​ជឿជាក់​ថា​ការ​ព្យាបាល​បង្កើត​កោសិកា​ថ្មី​ឡើងវិញ​ ​និង​ពន្យារ​ភាព​ចាស់​នេះ​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកចូលរួម​ទាំងអស់​ ​និង​ពិតជា​បាន​រួមចំណែក​ ​ពី​បញ្ហា​ចំណេះដឹង​ ​ផ្នែក​សុខភាព​ជូន​អ្នកចូលរួម​ទាំងអស់​ផង​ដែរ​។​

លោក​វេជ្ជបណ្ឌិត​ ​Chatchai Sribundit ​អគ្គនាយក​ក្រុមហ៊ុន​ ​Absolute​ ​Health​ ​Group បាន​គូសបញ្ជាក់​ថា​៖​ «​ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា​ ដើម្បី​ធានា​ឱ្យ​បាន​ថា​ប្រជាជន​នៅក្នុង​តំបន់​ ​ទទួលយក​បានការ​ព្យាបាល​ដែល​មានគុណ​ភាព​»​។​

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា​​​«Absolute​ ​Health​ ​គឺជា​គ្លីនិក​ដែល​ឈានមុខ​គេ​​នៅ​ប្រទេស​ថៃ​ ​និង​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ពោរពេញ​ដោយបទ​ពិសោធន៍​ ​ដែល​ផ្តល់​នូវ​ទំនុកចិត្ត​ជូន​អតិថិជន​ នូវ​ការ​ព្យាបាល​ឆ្លើយតបទៅនឹង​តម្រូវការ​ផ្នែក​សុខភាព​ ​គ្រប់​ផ្នែក​ ​គ្រប់​ដំណាក់កាល​ ​ចាប់តាំងពី​ការពិនិត្យ​វិភាគ​សុខភាព​លក្ខណៈ​ជា​រួម​ ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​មូលហេតុ​នៃ​ជំងឺ​យ៉ាង​ស៊ីជម្រៅ​ ​ការពិនិត្យ​វិភាគ​ជំងឺរ៉ាំរ៉ៃ​នានា​ ​ការថែទាំ​សុខភាព​ក្នុង​ន័យការពារ​ជំងឺ​ ​និង​ពន្យារ​ភាព​ចាស់​ ​ព្រម​ជាមួយនឹង​សេវា​ ​ប្រកបដោយ​ភាព​ងាយស្រួល​ និងកក់ក្តៅ​ ​ការយកចិត្ត​ទុកដាក់​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ការ​ព្យាបាល​»។​

លើស​ពីនេះ​ទៅទៀត​ក្រុម​គ្រូពេទ្យ​ជំនាញ​ ​មិន​ត្រឹមតែ​បំពេញ​តួនាទី​ ​ជា​គ្រូពេទ្យ​ព្យាបាល​ប៉ុណ្ណោះទេ​ ​ថែមទាំង​បំពេញ​តួនាទី​ជាទី​ប្រឹក្សា​ផ្នែក​សុខភាព​ផ្ទាល់ខ្លួន​ ​ដើម្បី​ជា​វិធី​សាស្រ្ត​គាំទ្រ​សុខភាព​ដ៏​ល្អ​ចំពោះ​អ្នកជំងឺ​ក្នុងរយៈពេល​វែង​ទៀតផង​។​

សូម​បញ្ជាក់​ថា​ ​គ្លីនិក​ ​Absolute​ ​Healthនេះ​ ​បាន​សង្កត់ធ្ងន់​លើ​ការ​ព្យាបាល​ឱ្យ​ចំ​មូលហេតុ​ពិត​នៃ​ជំងឺ​ ​ការថែទាំ​សម្រស់​ស្បែ​ក​ពន្យារ​រ​ភាព​ចាស់​និង​ការ​បន្តឹង​ស្បែក​ និ​ងរាង្គ​កាយ​ដើម្បី​ឱ្យ​អ្នកមាន​ភាព​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ ​ប្រើ​បច្ចេកវិទ្យា​ព្យាបាល​ដោយ​ចលនា​ ​និង​ស្តារ​ដោយ​វេជ្ជសាស្ត្រ​ ​ដោយ​ប្រើ​កាំរស្មី​ឡាស៊ែរ​រលក​ ​Shock​ ​Wave​ ​រលក​ម៉ាញ៉េ​ទិច​ ​ដើម្បី​ព្យាបាល​ដោយ​គ្មាន​ការឈឺចាប់​។​

ជាពិសេស​​ការពារ​មិន​ឱ្យ​មាន​ជំងឺឆ្លង​ដោយ​ឧបករណ៍​ប្រើប្រាស់ ​និង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ ​គ្រប់​ដណ្តប់​គ្រប់​ប្រព័ន្ធ​ដំណើរការ​រាងកាយ​ ​ស្តារ ​និង​ព្យាបាល​ជំងឺ​ដោយ​វិធី​កែប្រែ​ទម្លាប់​ការរស់នៅ​ ​លាង​ជាតិពុល​ប្រើប្រាស់​សារធាតុ​ចិញ្ចឹម​ ​វីតាមីន ​និង​ជាតិ​អ៊ីយ៉ុង​ ​ការ​មើលថែ​ផ្នែក​ចំណីអាហារ​ការថែទាំ​សម្រស់​ស្បែក​ ​និង​ពន្យារ​ភាព​ចាស់​ចំពោះ​បុគ្គល​យ៉ាង​មាន​អនាម័យ​៕​