សន្និសីទស្តីពី «ជម្រើសសញ្ជាតិ ជាសកលសម្រាប់ប្រជាជនកម្ពុជា»

ភ្នំពេញ៖ ថ្ងៃសៅរ៍ទី ២៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមហ៊ុន Arton Capital បានរៀបចំសន្និសីទ «ជម្រើសសញ្ជាតិជាសកលសម្រាប់ប្រជាជនកម្ពុជា» ឬក៏ “Global Citizen  Program” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ គោលបំណងនៃការរៀបចំសន្និសីទនេះឡើងគឺដើម្បីលើកកម្ពស់ និងផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាដែលមានបំណងចង់ក្លាយជាប្រជាពលរដ្ធពេញសិទ្ធនៅលើបណ្តាលប្រទេសនៅចំនួនដោយកា​រវិនិយោគ ការស្នាក់នៅ និងជាពិសេសគឺការទទួលបានសញ្ជាតិទីពីរផងដែរ។

សន្និសីទមួយនេះវា គឺជាម្រើសថ្មីមួយដែលសាកសមបំផុតសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ និងមានបំណងចង់ពង្រីកមុខជំនួញដោយក្នុងការការវិនិយោគ និងទទួលបានលិខិតឆ្លងដែនទីពីរ​ដែលមានសិទ្ធធ្វើដំណើរដោយមិនមានការរឹតត្បិតទៅកាន់ប្រទេសជាច្រើននៅលើសកលលោក។

លោក George Eid អនុប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចរបស់ Arton Capital បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើបទបង្ហាញជាផ្លូវការពីសេវាកម្ម «ជម្រើសសញ្ជាតិជាសកលសម្រាប់ប្រជាជនកម្ពុជា» ឬក៏ “Global Citizen  Program” ដល់ប្រជាជានកម្ពុជាដែលមានបំណងចង់សញ្ជាតិទីពីរនៅតាមបណ្តាលប្រទេសមួយចំនួន។​

លោក George Eid បានលើកឡើងថា   «Arton Capital គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ឈានមុខគេលំដាប់ពិភពលោកមួយលើសេវាកម្មសញ្ជាតិជាសកល Global Citizen ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Exotic Capital។ ក្រុមហ៊ុន Exotic Capital នេះបានបង្កើតឡើងដោយសហគ្រិនវ័យក្មេង មានទាំងទេពកោស្យ និងសម្ថភាព គឺលោកស្រី វឹង ច័ន្ទដេលីស ដើម្បីជាតំណាងរបស់ក្រុមហ៊ុន Arton Capital ក្នុងការផ្តល់សេវាកម្មសញ្ជាតិជាសកល Global Citizen នេះជូនដល់ប្រជាជនក្នុងព្រះរាជាណាចក្រប្រទេសកម្ពុជា»

លោកបាន​បន្ថែមទៀតថា «ការបើកដំណើរការនៅកម្ពុជា គឺរឿងដែលសំខាន់ណាស់នៅពេលយើងបានមើលឃើញថា អ្នកដែលមានធនធានគ្រប់គ្រាន់ មានបំណងចង់ពង្រីកអាជីវកម្មរបស់ពួកគាត់ទៅកាន់អឺរ៉ុប និងបណ្តាលប្រទេសមួយចំនួន ជាពិសេលគឺការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីពួកគាត់ក្នុងការចង់ក្លាយខ្លួនជាពលរដ្ឋសកល Global Citizen ហើយខ្ញុំបាទក៏ដូចជាក្រុមហ៊ុន Arton Capital ពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំងដែលបានធ្វើការសហការជាមួយ Exotic Capital នៅក្នុងប្រទេស»

ជាធម្មតាលិខិតឆ្លងដែនរបស់ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយគ្មានទិដ្ឋាការបានចំនួន៦៦ប្រទេស តែប្រសិនបើនិយាយពីសញ្ជាតិរបស់ ម៉ុងតេណេហ្គ្រោ (Montenegro) និង សញ្ជាតិ​​ ព័រទុយហ្កាល់ (Portuguese) វិញគឺមានសិទ្ធសេរីភាពក្នុងការធ្វើដំណើរទ្វេដងជាងលិខិតឆ្លងដែនកម្ពុជា។លិខិតឆ្លងដែនមួយក្នុងចំណោមលិខិតឆ្លងដែនទាំងនោះអាចផ្តល់សិទ្ធិក្នុងការធ្វើដំណើរទៅប្រទេសយ៉ាងហោចណាស់ ១២៣ប្រទេស ដោយមិនទាន់បានរាប់បញ្ចូលទាំងរដ្ឋដែលជាសមាជិករបស់ Schengen ទៀតផង។

វាមានអត្ថប្រយោជន៍សម្រាប់អ្នកផ្សេងៗ ទៀតដូចជាកូនៗ នឹងមានសិទ្ធទទួលបានការអប់រំលំដាប់ពិភពលោក។ ឪពុកម្តាយវ័យចំណាស់អាចទទួលបានការថែទាំសុខភាពល្អជាងមុន។ ហើយអាចនឹងពង្រីកអាជីវកម្មជាមួយនឹងការធានា នាពេលអនាគត ពីភាពចលាចលនយោបាយ​ក្នុងប្រទេស បំ​រ៉ែ​បំ​រួល​អាកាសធាតុ និងធម្មជាតិ និងហេតុផលផ្សេងៗ មួយចំនួនទៀតដែលមិនតម្រូវឱ្យបោះបង់សញ្ជាតិដើមចោលឡើយ។

Arton Capital គឺជាក្រុមហ៊ុនផ្តល់សិទ្ធដល់បុគ្គល និងក្រុមគ្រួសារឲ្យក្លាយជាពលរដ្ឋសកល ឬក៏ពលរដ្ឋស្របច្បាប់។ ក្រុមហ៊ុនមានបទពិសោធន៍លើសេវាកម្មលំដាប់ថ្នាក់ខ្ពស់ៗ​ ដែលបានសម្រួលដល់ភាពស្មុគស្មាញ និងទទួលបានការគាំទ្រ និងមានទំនាក់ទំនងរយៈពេលវែងជាមួយនឹងអតិថិជនជាច្រើនទូទាំងសកលលោក។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុសកល ដែលមានជំនាញក្នុងកម្មវិធីវិនិយោគសម្រាប់លំនៅដ្ឋាន និងសញ្ជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រដ្ឋាភិបាល អ្នកពិគ្រោះយោបល់ អ្នកជំនាញច្បាប់ និងហិរញ្ញវត្ថុ ជាពិសេសគឺវិនិយោគិនដើម្បីសំរេចគោលដៅរបស់អតិថិជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

លើសពីនេះក្នុងនាមជាថ្នាក់ដឹកនាំ Arton Capital បានរៀបចំវេទិកាសម្រាប់ប្រជាពលរដ្ឋសកល ដែលជាកន្លែងគណៈប្រតិភូតំណាងរដ្ឋាភិបាល និងម្ចាស់ឧស្សាហកម្មបានជួបប្រជុំគ្នាជារៀងរាល់ឆ្នាំដើម្បីផ្លាស់ប្តូរ និងបង្កើនការយល់ដឹង អប់រំ ក្នុងការលើកកម្ពស់ពលរដ្ឋសកល។ ក្រុមហ៊ុន Arton Capital ផ្តល់សារៈសំខាន់ទៅលើកម្មវិធីទំនួលខុសត្រូវសង្គម និងក្នុងនាមជាសហស្ថាបនិកមូលនិធិសកលពលរដ្ឋ ក្រុមហ៊ុនត្រូវបានចូលរួមជាមួយក្រុមការងារជាដៃគូ និងអតិថិជនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងដឹកនាំអ្នកជំនាន់ក្រោយ ពង្រឹងគោលនយោបាយអប់រំនៅទូទាំងពិភពលោក។

ប្រតិបត្តិការរបស់ Arton Capital មានចំនួន​១៥ ការិយាល័យនៅជុំវិញពិភពលោក និងមានការវិនិយោគជាង ៤កោដិដុល្លារអាមេរិកពីកម្មវិធីសញ្ជាតិជាសកល (Global Citizen)​។ Arton Capital ជាសមាជិកក្រុម The Arton Group ដែលមានក្រុមហ៊ុនផ្តល់សេវាប្រឹក្សាធនាគារប្រឹក្សាហិរញ្ញវត្ថុ និងប្រឹក្សាវិនិយោគដែលមានអាជ្ញាប័ណ្ណស្របតាមតម្រូវការរបស់ពលរដ្ឋពិភពលោក។

  • Arton Capital កំពុងធ្វើការលើកម្មវិធីពលរដ្ឋសកលទៅកាន់អាមេរិកខាងជើង (Global Citizen Programs to North America) ​ មានដូចជា៖ ប្រទេសកាណាដា (Quebec) សហរដ្ឋអាមេរិក និងអឺរ៉ុបមានដូចជា៖ ប៊ុលហ្គារី (Bulgaria) ស៊ីប (Cyprus) ព័រទុយហ្កាល់​ (Portugal) និងការ៉ាប៊ីន (Caribbean) មានដូចជា៖ អង់ទីហ្គាវ៉ា​ និងបាប៊ូដា (Antigua & Barbuda) សាធារណរដ្ឋ ​ដូ​មីនី​កែន (Dominica) ហ្គ្រេណាដា (Grenada) សាំង ឃីត និងនេវីស (St Kitts & Nevis) សាំង លូសៀ​ (Saint Lucia)។
  • កម្មវិធីពលរដ្ឋសកលនៅអាមេរិកខាងជើង (Global Citizen Programs North America) មានដូចជា៖ ប្រទេស កាណាដា (Quebec) និងកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ សហរដ្ឋអាមេរិក EB-5 (Immigrant Investor Program, USA EB-5)។
  • ទ្វីបអឺរ៉ុប៖ កម្មវិធីវិនិយោគសម្រាប់លំនៅដ្ឋាន និងសញ្ជាតិ (Investor Program for Residence and Citizenship) មានដូចជា៖ ប៊ុលហ្គារី​ (Bulgaria) និងកម្មវិធីភាពជាពលរដ្ឋក្នុងការវិនិយោគ (Citizenship by investment program) មានដូចជា៖ ស៊ីប​ (Cyprus) និងកម្មវិធីការស្នាក់នៅរបស់អ្នកវិនិយោគិននៅឯ ព័រទុយហ្កាល់ (Portugal Investor Residency Program)។
  • កម្មវិធីភាពជាពលរដ្ឋក្នុងការវិនិយោគ (Citizenship by Investment Programs) មានដូចជា៖ អង់ទីហ្គាវ៉ា និងបាប៊ូដា (Antigua & Barbuda) សាធារណរដ្ឋ ​ដូ​មីនី​កែន (Dominica) ហ្គ្រេណាដា (Grenada) សាំង ឃីត និងនេវីស (St Kitts & Nevis) សាំង លូសៀ (Saint Lucia)។

ពត៌មានបន្ថែមសូមទំនាក់ទំនងតាមលោកស្រី វឹង ច័ន្ទដេលីស លេខទូរស័ព្ទ៖ ០៧៨ ៨២០ ៨៤០ និងអុីម៉ែល៖ [email protected]/ [email protected] ឬក៏អញ្ជើញមកដោយផ្ទាល់តាមអាសយដ្ឋាន៖ ផ្ទះលេខ ១២​ ផ្លូវលេខ ៣៤៨ សង្គាត់ ទួលស្វាយព្រៃ ១ ខ័ណ្ឌ ចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕​