ហ្វេនៗ របស់ adidas «YEEZY BOOST 350 V2 ពណ៌ខ្មៅ» ប្រកាសដាក់លក់ជាផ្លូវការហើយ

347

ភ្នំពេញ៖ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន adidas ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិរួមគ្នាជាមួយនឹងតារាចម្រៀង Rap លោក Kanye West បានប្រកាសដាក់លក់ស្បែកជើងម៉ូត ​YEEZY BOOST 350 V2 ពណ៌ខ្មៅជាផ្លូវការ វាកាន់តែពិសេសគឺការប្រកាសដាក់លក់ផ្តាច់មុខនេះ មាននៅតែទីក្រុងមួយចំនួនប៉ុណ្ណោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណុចពិសេសរបស់ម៉ូត YEEZY BOOST 350 V2 ពណ៌ខ្មៅ គឺផ្នែកខាងលើនៃស្បែកជើងជាប្រភេទសាច់ចាក់មានរូបរាងឆ្នូតតូចៗ ជា Primeknit ដែលមានពណ៌ខ្មៅ​ និងមានរំលេចព៌ណសតិចៗ ផងដែរ។ ហើយចំណែកនៅឯផ្នែកចំហៀងមានក៏រូបរាងឆ្នូតតូចៗ ដែលត្រូវបានលោក Kanye West ឌីស្សាញជាលក្ខណៈត្បាញភ្ជាប់នឹងផ្នែកខាងលើរួមតែមួយដែលគេហៅថា​ជា Monofilament។ ចំណែកឯផ្នែកបាតនៃកែងស្បែកជើង ឬហៅថា Midsole បានប្រើប្រាស់បច្ចេកវិទ្យា adidas Innovative BOOST™ Technology។

- Advertisement -

ងាកមកមើលពីសកម្មភាពក្នុងប្រទេសកម្ពុជាវិញក៏មិនខុសពីបណ្តាលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឡើយ គឺខាងក្រុមហ៊ុន adidas Cambodia Store បានរៀបចំកម្មវិធីចុះឈ្មោះយកលេខកូដ ដើម្បីចាប់លេខរៀងក្នុងបញ្ជារទិញស្បែកជើងម៉ូត YEEZY Boost 350 V2 ពណ៌ខ្មៅ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ នៅផ្សារទំនើប AEON Mall ភ្នំពេញ ក្នុងទីតាំង Daylight Plaza ក្បែរហាង adidas ហ្វេសិន នៅម៉ោង ១០ព្រឹក រហូតដល់ម៉ោង ២រសៀល។

គួរបញ្ជាក់ផងដែលថាការបញ្ជាទិញ រួមជាមួយនឹងយកលេខរៀងដើម្បីទទួលបានស្បែកជើងម៉ូត YEEZY Boost 350 V2 ពណ៌ខ្មៅនឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ហើយចំនួនស្បែកជើងម៉ូត YEEZY Boost 350 V2 ពណ៌ខ្មៅមានសម្រាប់តែអ្នកដែលមានលេខកូដចុះឈ្មោះប៉ុណ្ណោះ ពីព្រោះចំនួនស្បែកជើងមានកំណត់៕

រូបថតដោយ៖ សហការី