Taman Mini Indonesia Indah (TMII) គឺជាឧទ្យានកម្សាន្តដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃប្រជាជនឥណ្ឌូនេស៊ី

ឥណ្ឌូណេស៊ី៖ Taman Mini Indonesia Indah រឺក៏ប្រជាជនឥណ្ឌូនេស៊ីនិយមហៅកាត់ថា​ TMII គឺជាឧទ្យានកម្សាន្តខ្នាតតូចដ៏ស្រស់ស្អាតមួយដែលស្ថិតនៅភាគខាងកើតនៃទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ Taman Mini​ Indonesia Indah មានន័យថា «ឧទ្យានខ្នាតតូចដ៏ស្រស់ស្អាតនៅក្នុងប្រទេសឥណ្ឌូនេស៊ី» វាគឺ​ជាឧទ្យានកម្សាន្តបែបសិប្បនិមិត្តដែលផ្អែកទៅលើវប្បធម៌​ និងបាន​ឆ្លុះបញ្ចាំងពីសម្បត្តិ​បេតិកភណ្ឌរបស់ប្រជាជនដែលរស់នៅលើប្រជុំកោះក្នុងប្រទេសឥណ្ឌូនេស៊ី។

សមាជិករៀបចំកម្មវិធីដំណើរកម្សាន្ត (FAM Trip Jakata – Yogjakata 2019), សមាជិកស្ថានទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា, សមាជិកក្រុមហ៊ុនទេសចរណ៍, ក្រុមអ្នកសារពត៌មាន និងបុគ្គលដែលមានភាពល្បីល្បាញតាមបណ្តាញសង្គម Facebook, Instagram និង YouTube ថតរូបជុំគ្នាក្នុងបរិវេណសារមន្ទីរឥណ្ឌូនេស៊ី

Taman Mini Indonesia Indah មានផ្ទៃដីប្រហែល 100ហិកតា បានបើកដំណើរការដោយមូលលិធិ Yayasan Harapan Kita​ មានន័យថា «មូលលិធិនៃក្តីសង្ឃឹមរបស់យើង»​ ដែលមូលលិធិនេះត្រូវបានបង្កើតឡើងដោយលោកស្រី Siti Hartinah ជាភរិយារបស់ប្រធានាធិបតីទី2 ប្រទេសឥណ្ឌូណេស៊ី គឺលោក Suharto។​ ឧទ្យានកម្សាន្ត Taman Mini Indonesia Indah នៅតែបន្តការគ្រប់គ្រងដោយកូនចៅរបស់លោកប្រធានាធិបតី Suharto បន្ទាប់ពីលោកស្លាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ម៉ូតផ្ទះ Sumatra ខាងលិចនៅក្នុងឧទ្យានកម្សាន្ត Taman Mini Indonesia Indah (TMII)

ឧទ្យានកម្សាន្ត Taman Mini Indonesia Indah គឺជាការឆ្លុះបញ្ចាំងពីសម្បត្តិ​បេតិកភណ្ឌ និងប្រវិត្តិសង្ខេបនៃវប្បធម៌ប្រទេសឥណ្ឌូនេស៊ីដែលមានស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅរបស់ប្រជាជនក្នុងខេត្តចំនួន34 ​​​នៅក្នុងអំឡុងពេលឆ្នាំ1975។ ស្ថាបត្យកម្ម និងការរចនាមានទីធ្លាដាច់ដោយឡែកពីគ្នាជាមួយនឹងការប្រមូលផ្តុំនៃផ្ទះ (Rumah Adat) បុរាណចាស់ៗ ជាច្រើនប្រភេទ ជាក់ស្តែងគឺនៃស្ថាបត្យកម្មបង្ហាញពីប្រពៃណីពិតៗ របស់ប្រជាជនឥណ្ឌូនេស៊ី ជាពិសេសគឺ របាំ សម្លៀកបំពាក់​​ ការតុបតែងខ្លួន គ្រឿងអលង្ការ សំភារៈប្រើប្រាស់  ជិវិតរស់នៅប្រចាំថ្ងៃ ត្រូវបានបង្ហាញអោយឃើញជាក់ស្តែង និងល្អឥតខ្ចោះពីបុព្វបុរស់របស់ពួកគេ។

ខេត្ត Papua គឺជាខេត្តធំជាងគេនៃភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនគឺជា Western New Guinea

ក្រៅពីនេះនៅមានបឹងមួយដែលមានទំហំធំល្មម និងបានរចនាជាលក្ខណៈប្រជុំកោះតូចៗ បង្ហាញប្រាប់ពីចំនួនកោះទាំងអស់ដែលមាននៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីមានប្រហែលជា 17,508 កោះ។ ឧទ្យានកម្សាន្ត Taman Mini Indonesia Indah មានកន្លែងលេងជិះកូនឡានតាមខ្សែកាប (Cable Cars)  និងមើលទិដ្ឋភាពទាំងមូលនៃឧទ្យាន Taman Mini Indonesia Indah ឧទ្យានកម្សាន្តមានសារមន្ទីររោងកុន (Keong Emas Imax) រោងមហោស្រពដែលគេហៅថា «មហោស្រពមាតុភូមិរបស់ខ្ញុំ» (Theater Tanah Airku) និងកន្លែងកំសាន្តផ្សេងៗជាច្រើនកន្លែងទៀតដែលបានធ្វើឱ្យ Taman Mini Indonesia Indah គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។

វិមានកុមារឥណ្ឌូនេស៊ី (Indonesian Children’s Palace​ រឹក៏ Istana Anak Anak Indonesia)​ នៅក្នុង​ឧទ្យានកម្សាន្តខ្នាតតូច Taman Mini Indonesia Indah (TMII)

នៅក្នុងឆ្នាំ2007 Taman Mini Indonesia Indah បានបង្កើត Logo ថ្មីជាមួយនឹងពាក្យស្លោកថា «Pesona ឥណ្ឌូនេស៊ី» រឺក៏ «មន្តស្នេហ៍ឥណ្ឌូនេស៊ី» ហើយកាលពីថ្ងៃទី31 ឆ្នាំ2014 គណៈកម្មាធិការសន្តិភាពពិភពលោកបានសំរេចថា Taman Mini Indonesia Indah គឺជាឧទ្យានអរិយធម៌អន្តរជាតិ និងជាសួនសន្តិភាពពិភពលោកមួយដ៏អស្ចារ្យ៕

រូបភាពដោយ៖ អេងលី ទុយ (សាគូរ៉ា)

ផ្ទះ Toraja, នៅភាគខាងត្បូង Sulawesi​​ នៅក្នុង​ឧទ្យានកម្សាន្តខ្នាតតូច Taman Mini Indonesia Indah (TMII)