ការផ្ដល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ 2019

355

ភ្នំពេញ៖ ​ថ្ងៃ​អាទិត្យ ទី​​3 ខែ​វិច្ឆិកា ឆ្នាំ​2019 ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​អំពី​ឈ្មោះ​អ្នក​ដែលត្រូវ​ទទួល​​គ្រឿង​ឥស្សរិយយស​​សម្រាប់​សរទរដូវ​ឆ្នាំ​2019​​ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ពួកគាត់ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់ពួកគាត់ក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម។ មានបុគ្គលឆ្នើម 2រូប ដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់ការចូលរួម ចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា។

ឯកឧត្ដម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ សមាជិករដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលគ្រឿង​ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួល​ស្គាល់​ការចូល​​រួម​វិភាគទាន​របស់​​ឯកឧត្ដម​ក្នុងការពង្រឹង​ទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រ​កម្ពុជា​។

- Advertisement -

លោក Teruo Jinnai ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of Secred Treasure, Gold and Silver Rays” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងការចូលរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកស្ទួយវប្បធម៌កម្ពុជានៅលើវេទិការអន្តរជាតិ ក្នុងនោះរួមមាន អង្គការយូណេស្កូផងដែរ។ គួរបញ្ចាក់ផងដែលថាពិធីប្រគល់គ្រឿងឥស្សរិយយសនឹងរៀបចំឡើងនៅពេលខាងមុខឆាប់ៗ នេះ៕​

រូបថតដោយ៖​ សហការី