Adidas Originals បានបើកដំណើរនៅក្នុងផ្សារទំនើប AEON ភ្នំពេញ

380

ភ្នំពេញ៖ គិតមកដល់ឆ្នាំ 2019 ក្រុមហ៊ុន Ming Wuoy Group គឺជាក្រុមហ៊ុនលំដាប់មួយដែលបាននាំយកម៉ាកៗ ល្បីជាច្រើនប្រភេទ​ចូលមកក្នុងប្រទេសកម្ពុជា ហើយភាគច្រើនគឺសុទ្ធតែជាម៉ាកហ្វេសិនសំរាប់​ សុភាពបុរស និងសុភាពនារី​ដែលចូលចិត្តភាពទាន់សម័យ​ស្ទើរតែគ្រប់រដូវកាលតែម្តង។

លោក Thierry Chantha Bin ឯកអគ្គរដ្ឋទូតរបស់ Adidas ប្រចាំនៅក្នុងប្រទេសកម្ពុជា និង កញ្ញា Kesor មកពីក្រុម Smallworld Smallband – ក្រុមតូច

យើងនិយាយតែមួយម៉ាកគឺ Adidas បានរីកដុះដាលដូចជាផ្សិត ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី20​ ខែតុលា នេះ Adidas ដែលជាបុត្រសំព័ន្ធរបស់ Ming Wuoy Group បានបើកពិធីសម្ពោធជាផ្លូវការនូវ Adidas Originals របស់ខ្លួនមួយទៀតនៅឯងសាខាផ្សារទំនើប AEON ភ្នំពេញ ហើយវាគឺជាហាង Adidas Original​sទី2​ ហើយដែលបានបើកដំណើរការនៅក្នុងទីក្រុងភ្នំពេញ​ សរុបទាំងអស់ Adidas មានចំនួន 7សាខា នៅក្នុងប្រទេសកម្ពុជា។

- Advertisement -
ការសម្តែងរាំបែប Flash Mob Dance ពីក្រុមរាំ D-Men

ក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់ Adidas Originals មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ជាពិសេសវត្តមាន ឯកអគ្គរដ្ឋទូតរបស់ Adidas ប្រចាំនៅក្នុងប្រទេសកម្ពុជាគឺ លោក​ Thierry Chantha Bin។​ ការចូលរួមពីតារាចំម្រៀង តារាសម្តែង និងវត្តមានរបស់តារាដែលបានល្បីល្បាញតាមបណ្តាញសង្គម Facebook និងបណ្តាញសង្គម Instagram មានដូចជា​៖​ កញ្ញា Virak Nich,​ កញ្ញា Kesor​ មកពីក្រុម Smallworld Smallband – ក្រុមតូច,​ កញ្ញា Je leng, កញ្ញា​ Sura Ran, កញ្ញា​ Melia Constantin, កញ្ញា Raksa Neth, លោក Poahong Hay​ និង លោក Yaro Vy។

ភ្ញៀវកិត្តិយស និងតារាកិត្តិយសទាំងអស់បានរីករាយជាមួយនឹងការទទួលទាភេសជ្ជៈស្រស់ៗ អាហារសម្រន់​បែប Customized Canapes, ម៉ាស៊ីនចាប់រង្វាន់ប្រភេទ Claw Machine, ម៉ាស៊ីនថតរូប Selfie​ និងទទួលបានរូបថតបែបខ្ចូតភ្លាមៗ តែម្តង។ អ្វីដែលកាន់តែពិសសេ គឺការទស្សនាការសម្តែងរាំបែប Flash Mob Dance ពីក្រុមរាំ D-Men រួមជាមួយនឹងការចាក់ភ្លេងកម្សាន្តបែប Hip Hop ពី DJ Maily។

DJ Maily កំពុងចាក់ភ្លេងបែប Hip Hop នៅក្នុងពិធីសម្ពោធ​ Adidas Originals

ក្នុងពេលបើកពិធីសម្ពោធអតិថិជនទាំងគ្រាន់តែចំណាយក្នុងការទិញឥវ៉ាន់អស់ចំនួនប្រហែលជា 100​ដុល្លា នឹងទទួលបានការចាប់រង្វាន់ជាមួយនឹង Claw Machine​ ដែលរង្វាន់រួមមាន មួក អាវយឺត និង កាបូបស្បាយ Adidas ហើយសំរាប់ហ្វេនៗ វិញគ្រាន់តែឆ្លើយនឹងសំណួរងាយៗ ពីកម្មវិធីនឹងទទួលបានកាបូបស្បាយក្រោយពី Adidas ផងដែរ៕

រូបថតដោយ​៖ SNAPP.Media