អ្នកផ្ញើលុយតាមវីង 6 នាក់ហើយដែលបានឈ្នះម៉ូតូស៊េរីថ្មីពី​វីញ

326

ភ្នំពេញ​៖ មកដល់ពេលនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានផ្តល់រង្វាន់ម៉ូតូស៊េរីថ្មីចំនួន​ ៦គ្រឿង ហើយសម្រាប់អតិថិជនដែលបានប្រើប្រាស់សេវាផ្ញើប្រាក់ពីកូរ៉េខាងត្បូង និងថៃ មកកាន់​ប្រទេសកម្ពុជា។​ ការចាប់រង្វាន់លើកចុងក្រោយត្រូវបានធ្វើឡើងនៅថ្ងៃទី 4 ខែ តុលា ឆ្នាំ2019 កន្លងទៅនេះ។

- Advertisement -

លោកស្រី ហេង អ៊ឿន​ ដែលមានទីលំនៅក្នុងខេត្តបាត់ដំបង បានមកទទួលយក​រង្វាន់ម៉ូតូ១គ្រឿង ជំនួសក្មួយស្រីរបស់គាត់ដែលបានទៅធ្វើការនៅក្រៅប្រទេស។​ ក្មួយស្រីរបស់គាត់ បានផ្ញើប្រាក់ពីប្រទេសថៃមកក្រុមគ្រួសារនៅកម្ពុជាតាមរយៈដៃគូសហការរបស់វីង និង ធ្វើការដកប្រាក់តាមភ្នាក់ងារ វីង ជាញឹកញាប់។

កម្មវិធីប្រូម៉ូសិនភ្ជុំបិណ្ឌឈ្នះម៉ូតូស៊េរីថ្មីនេះ​គឺជាកម្មវិធីប្រូម៉ូសិន របស់ធនាគារ​ឯកទេស វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់ វីង​ ជាពិសេសសម្រាប់អតិថិជននៅប្រទេសកូរ៉េខាងត្បូង​ និងថៃដែលបានផ្ញើប្រាក់មកកម្ពុជាតាមរយៈដៃគូសហការវីងដូចជា៖​ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។

លោក ហោ ​​ប៊ុនថែ អគ្គនាយករងរបស់ វីង បានមានប្រសាសន៍ថា៖ “ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង និងថៃ អាចធ្វើការផ្ទេរប្រាក់កាន់តែងាយស្រួលជាងមុន​មកកាន់សាច់​ញាតិនៅក្នុងប្រទេសកម្ពុជា​​ តាមរយៈដៃគូសហការរស់ វីង”

សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ អតិថិជនអាចដកប្រាក់នៅតាមភ្នាក់ងាររបស់វីងដែលមានជាង 7000 នៅទូទាំងប្រទេស ដែលនៅជិតបំផុត៕​

រូបថតដោយ៖​​ សហការី