សណ្ឋាគារ Himawari Hotel Apartments រៀបចំពិធីសម្តែង ម៉ុងសាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិន

កាលពីថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2019: នៅសណ្ឋាគារ Himawari Hotel Apartments ថ្នាក់ដឹកនាំរបស់សណ្ឋាគារបានរៀបចំពិធីសម្តែងការលោតរបាំ ម៉ុងសាយ ដើម្បីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិននៅក្នុងទីធ្លា​សណ្ឋាគារតែម្តង។​

ក្នុងកម្មវិធីដ៏សិរីសួស្ដីនេះមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិក ថ្នាក់គ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់សណ្ឋាគារ Himawari Hotel Apartments ជាពិសេសវត្តមានភ្ញៀវជាច្រើនរូបដែលបានស្នាក់នៅក្នុងសណ្ឋាគារបន្ទាប់ពីរីករាយជាមួយនឹងការសម្តែង ម៉ុងសាយ បុគ្គលិក និងភ្ញៀវកិត្តិយសទាំងអស់បានរីករាយជាមួយនឹងការថតរូបអនុស្សារីយ៍​ជាមួយគ្នាផងដែរ។​

គួរបញ្ជាក់ផងដែរថា ម៉ុងសាយ គឺជាទម្រង់នៃរបាំប្រពៃណីរបស់ប្រទេសចិន ហើយ ម៉ុង សាយ ជាការសម្តែងតាមចង្វាក់ស្គរជាចលនា និងស្លៀកពាក់ដូចទៅនឹងសត្វតោ និងសត្វនាគ ហើយការសម្តែងលោត ម៉ុងសាយ នេះ គឺដើម្បីនាំមកនូវសំណាងល្អ និងការរកស៊ីមានបាន។

ម៉ុងសាយ ត្រូវបានសម្តែងជាទូទៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងក្នុងពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ និងសាសនារបស់ចិន។ វាក៏ត្រូវបានអនុវត្តនៅក្នុងឱកាសដ៏សំខាន់ដូចជា ព្រឹត្តិការណ៍បើក​សម្ពោធអាជីវកម្ម ការប្រារព្ធពិធីពិសេសៗ និងអាចត្រូវបានសម្តែងដើម្បីគោរពជូនពរដល់ភ្ញៀវពិសេសដោយសហគមន៍ចិនផងដែរ៕