បញ្ចុះតម្លៃរហូតដល់ $20,000 និងអត្រាការប្រាក់ ០% សម្រាប់អតិថិជន ១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគាររបស់ Volvo

246

រាត្រីថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2019: ក្រុមហ៊ុន HGB Group Co.,LTD បានធ្វើពិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបស់ប្រទេសស៊ុយអ៊ែតដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

- Advertisement -

ក្នុងឱកាសសម្ពោធអគារតាំងបង្ហាញដ៏អស្ចារ្យនេះក្រុមហ៊ុនVolvo បានផ្ដល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ 20,000ដុល្លា។ ហើយអ្វីដែលកាន់តែអស្ចារ្យនៅក្នុងកម្មវិធីសម្ពោធនេះដែរ​ អតិថិជនក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់0% សម្រាប់ឆ្នាំទី1 ដែលជូនជាពិសេសទៅកាន់អតិថិជនត្រឹមតែ 10អ្នកដំបូងតែប៉ុណ្ណោះ។

ម៉ូដែលរថយន្ត Volvo​ ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជារថយន្ត៖

  • XC60 ជារថយន្តទំនើបដែលមានសុវត្ថិភាពបំផុតមិនធ្លាប់មានពីមុនមក និងជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលរង្វាន់ “រថយន្តពិភពលោកប្រចាំឆ្នាំ2018”។
  • XC40 ស៊េរីថ្មី ជាប្រភេទរថយន្ត SUV​ ត្រូវបានគេដាក់ឈ្មោះថា“រថយន្តអ៊ីរ៉ុបនៃឆ្នាំ2018”។
  • XC90 ក៏បានទទួលពានរង្វាន់ “រថយន្តប្រភេទ SUV ដ៏ប្រណីតបំផុតប្រចាំសតវត្សរ៍”​និងបានទទួលពានរង្វាន់ជាច្រើន ទៀតដូចជា “Best Midsize Premium SUV”​ និង “EURO NCAP” ។
  • S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុតដែលគ្មានរថយន្តដទៃដូច ហើយនឹងនាំមកនូវសក្តានុពល ដ៏ធំធេងនៅ លើទីផ្សារកម្ពុជា។

ដោយយោងតាមប្រសាសន៍របស់លោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group​ បានឱ្យដឹងថា «នេះគឺ​ជា​ជំហាន​ដំបូង​នៃ​បេសកកម្ម​បង្កើតឡើងដោយក្តីស្រលាញ់ដើម្បីជាកេរតំណែលរបស់​ពួក​យើង​។ យើង​មាន​សេចក្ដី​សោមនស្ស​រីករាយដែល​ក្រុមហ៊ុន HGB Group ទទួល​បាន​ទំនុក​ចិត្ត ​និងបាន​ក្លាយ​ជា​អ្នក​តំណាងផ្ដាច់​មុខរបស់រថយន្ត Volvo​ហើយ​យើង​នឹង​ធ្វើ​ឱ្យ​ម៉ាក​រថយន្ត​មួយ​នេះ​កាន់តែ​មាន​តម្លៃ​។ខ្ញុំមានជំនឿយ៉ាងមុតមាំថាដោយមាន ការណែនាំពីក្រុមហ៊ុន Volvo ហើយនិងការប្តេជ្ញាចិត្តពីបុគ្គលិករបស់ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ​ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាង​មុន​ទាក់​ទង​ទៅ​នឹង​បទពិសោធ​រថយន្ត ការរចនា​បែប Scandinavian ព្រមទាំងសេវា​ថែទាំ​អតិថិជន​»

ហើយលោកបានបន្តទៀតថា​​ «ប្រទេស​កម្ពុជាបាន​ផ្តល់​នូវ​កំណើន​ដែល​មាន​និរន្តរភាព ​និង​ស្ថិរភាព​នយោបាយ​។​ សហគ្រិន​ដែល​ជោគជ័យ ​និង​ម្ចាស់​អាជីវកម្ម​បានកំពុង​តែធ្វើឱ្យ​ប្រ៊េនដ៍​របស់​ពួក​គេ​លេច​ធ្លោ​នៅ​ក្នុង​សហគមន៍​អាជីវកម្ម​ ដូច្នេះ​វា​មិនមែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេដែល​អតិថិជន​នៅ​កម្ពុជា​ព្រម​ទទួល​យក​ផលិតផល​ដែល​មាន​គុណភាព​ដូច​ជា​រថយន្ត Volvo។ សម្រាប់​ពេល​នេះយើង​កំពុង​ទន្ទឹង​រង់ចាំ​អតិថិជន​ដែល​នឹង​ក្លាយ​ជា​ម្ចាស់​រថយន្ត Volvo ដ៏​ប្រណីត​របស់​យើងខ្ញុំនៅ​ក្នុង​អគារ​តាំង​បង្ហាញ​នេះ​ជាមួយ​នឹង​កន្លែង​ផ្ដល់​សេវាកម្ម​បំពាក់ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ និងរង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ទាំងអស់យ៉ាងកក់ក្តៅ។ ដោយ​ម៉ូដែល​ទាំងឡាយ​ត្រូវ​បាន​កំណត់​ជា​ពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា​ហើយ​ម៉ូដែល​ទាំងនោះ​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​ទីផ្សារ​រួច​ហើយ​ដែរ ​ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់​ទទួល​យក​នូវ​បទពិសោធ​ដ៏​អស្ចារ្យ និង​មាន​ភាព​ប៉ិនប្រសប់​នៃ​រថយន្ត​ដែល​ស័ក្ដិសម​សម្រាប់​លោកអ្នក។​»

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជនតាមទូរស័ព្ទលេខ​: 095 666 379/ 095 666 054/ 024 900 000៕​